ហ្សាការតា៖ យោងតាមការិយាល័យប្រធានាធិបតីបានឲ្យដឹងនៅថ្ងៃអង្គារ ទី ១៣ ខែកញ្ញា នេះថា ប្រទេសឥណ្ឌូនេស៊ីនឹងពិនិត្យឡើងវិញនូវប្រាក់ឈ្នួលអប្បបរមា និងច្បាប់ការងារផ្សេងទៀត បន្ទាប់ពីសហជីពបានធ្វើការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការដំឡើងថ្លៃសាំងនាពេលថ្មីៗនេះ ដែលពួកគេនិយាយថា “ការដំឡើងថ្លៃសាំងត្រូវបានអនុវត្ត ប៉ុន្តែប្រាក់ចំណូលនៅទ្រឹង”។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Joko Widodo បានដំឡើងថ្លៃសាំងឧបត្ថម្ភធននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍ចំនួន ៣០ ភាគរយនៅដើមខែនេះ ដើម្បីរក្សាថវិកាឧបត្ថម្ភធនថាមពលដែលកំពុងកើនឡើង ដែលបង្កឱ្យមានការតវ៉ាពីសំណាក់កម្មករ និងនិស្សិតនៅទូទាំងប្រទេស។
ការដំឡើងថ្លៃប្រេងឥន្ធនៈត្រូវបានកំណត់ និងអនុវត្តយ៉ាងលឿនដើម្បីតាមឲ្យទាន់អតិផរណាដែលឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៥ ដោយសារការកើនឡើងតម្លៃម្ហូបអាហារ។
លោក Heru Budi Hartono ប្រធានការិយាល័យប្រធានាធិបតីកាលពីថ្ងៃចន្ទបានជួបជាមួយកម្មករដែលតវ៉ានៅវិមានប្រធានាធិបតីនៅកណ្តាលទីក្រុងហ្សាការតាដើម្បីពិភាក្សាអំពីការទាមទាររបស់ពួកគេ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់វិមានប្រធានាធិបតី។
លោក Heru បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មករបានអំពាវនាវឱ្យមានការផ្លាស់ប្តូររូបមន្តដែលប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីកំណត់ការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ហើយសម្រាប់ការផ្លាស់ប្តូរច្បាប់បង្កើតការងារដ៏ចម្រូងចម្រាស លោក Heru បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយសំដៅទៅលើច្បាប់ការងារដ៏ចម្រូងចម្រាសមួយដែលបានអនុម័តកាលពីឆ្នាំ២០២០ ដែលសហជីពបាននិយាយថាវាមានភាពលំអៀងដោយគាំទ្រវិនិយោគិនពេក។
លោក Heru បាននិយាយថា អាជ្ញាធរគ្រោងនឹងពិនិត្យមើលការទាមទាររបស់កម្មករនៅថ្ងៃអង្គារ។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ជាមួយនឹងកំណើន និងអតិផរណានៅឆ្នាំ២០២១ នៅតែចាប់តាំងពីពេលមានការរីករាលដាលជំងឺកូវីដ១៩ ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងជាមធ្យមត្រឹមតែ ១.០៩ ភាគរយក្នុងឆ្នាំ ២០២២ នៅទូទាំងប្រទេសដែលមានប្រជាជនចំនួន២៧០ លាននាក់។
មានការដកស្រង់សម្តីរបស់លោក Hermanto Ahmad អគ្គលេខាធិការនៃសហជីពការងារ KSPSI ពីក្នុងសេចក្តីថ្លែងការណ៍របស់វិមាន ដែលបានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ធនៈនឹងមានឥទ្ធិពលជះឥទ្ធិពលទៅលើតម្លៃនៃតម្រូវការចាំបាច់ផ្សេងទៀត។
ក្រុមការងារមួយផ្សេងទៀតដែលបាននិងកំពុងរៀបចំការជួបជុំគ្នាគឺ KSPI នឹងបន្តធ្វើការតវ៉ារហូតដល់រដ្ឋាភិបាលកែប្រែការដំឡើងថ្លៃប្រេងឥន្ធនៈនេះបើតាមប្រធានក្រុមហ៊ុន Said Iqbal បានប្រាប់ Reuters នៅថ្ងៃអង្គារ។
ប្រភព៖ ស៊ីអិនអេ
ប្រែសម្រួល៖ សូរីយ៉ាភ័ណ្ឌ