Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសជប៉ុនពិចារណាលុបចោលការហាមភ្ញៀវទេសចរជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខនេះ

Admin Alynana | Sep 14, 2022
ប្រទេសជប៉ុនពិចារណាលុបចោលការហាមភ្ញៀវទេសចរជាបុគ្គលម្នាក់ៗនៅខែតុលាខាងមុខនេះ
Clinic narith

(ជប៉ុន)៖ ប្រទេសជប៉ុន នឹងសម្រេចចិត្តថា តើត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសជាបុគ្គលម្នាក់ៗ និងទម្លាក់ចោលលក្ខខណ្ឌតម្រូវឱ្យមានទិដ្ឋាការសម្រាប់ការស្នាក់នៅរយៈពេលខ្លីដែរ ឬយ៉ាងណានៅខែតុលាខាងមុខនេះខណៈដែលប្រទេសនេះកំពុងស្វែងរកការជំរុញបង្កើនវិស័យទេសចរណ៍ក្នុងស្រុក ចំពេលតម្លៃប្រាក់យ៉េនធ្លាក់ចុះខ្លាំងមិនធ្លាប់មាននៅមួយរយៈចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Nikkei Asia ថ្មីៗនេះ។
df53a8e3-87c6-4123-ae98-b81af362e938

ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលនឹងពិចារណាបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរ ដែលទាក់ទងនឹងកូវីដ១៩ ដូចជាការបញ្ចប់ការកំហិតលើចំនួនទេសចរចូលទស្សនាប្រទេសជប៉ុនប្រចាំថ្ងៃត្រឹមចំនួន ៥ ម៉ឺននាក់, ការលើកលែងទិដ្ឋាការរយៈពេលខ្លី និងការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រទេសជប៉ុន ដោយមិនចាំបាច់មកជាក្រុម តាមក្រុមហ៊ុនទេសចរណ៍ជាដើម។

លោក Matsuno បាននិយាយថា ប្រទេសជប៉ុននឹងព្យាយាមធ្វើឱ្យមានតុល្យភាពគ្នារវាងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងការជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច។

np_file_23301

ការសម្រេចចិត្តនេះនឹងអាចសម្រេចទៅបានគឺវាអាស្រ័យទៅលើចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខែកញ្ញា និងខែតុលាខាងមុខនេះ ដូច្នេះហើយគឺត្រូវតែរង់ចាំមើលលទ្ធផលនេះជាមុនសិន មុនពេលសម្រេចចិត្តថា តើត្រូវលើកបម្រាមនេះដែរយ៉ាងណានោះ។

ក្នុងពេលកន្លងមកនេះមន្ត្រីរដ្ឋាភិបាលមួយចំនួនបានជំរុញឱ្យបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរដែលទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ ខណៈដែលករណីឆ្លងជំងឺនេះកំពុងតែធ្លាក់ចុះជាបណ្ដើរៗហើយ។ ឧស្សាហកម្មទេសចរណ៍នៅប្រទេសជប៉ុនកំពុងតែអន្ទះសាយ៉ាងខ្លាំងក្នុងការចាប់យកតម្រូវការទេសចរណ៍នៅក្នុងរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះ។

សូមរំលឹកថា មុនពេលជំងឺរាតត្បាតនេះបានផ្ទុះឡើង ភ្ញៀវទេសចរដែលបានទៅលេងប្រទេសជប៉ុនមានចំនួនសរុបប្រហែល ១៤ ម៉ឺននាក់រៀងរាល់ថ្ងៃក្នុងឆ្នាំ២០១៩ ក្នុងនោះមានទេសចរបរទេស និងប្រជាជនជប៉ុននៅក្រៅប្រទេសដែលត្រឡប់ទៅក្នុងប្រទេសកំណើតវិញផងដែរ ហើយកាលពីខែកក្កដា ឆ្នាំ២០២២ ចំនួនទេសចរទាំងនេះនេះ គឺមានជាង ១ ម៉ឺន ៤ ពាន់នាក់។

np_file_179483

នៅឆ្នាំ២០២១ មានភ្ញៀវទេសចរបរទេសត្រឹមតែជាង ២៤ ម៉ឺននាក់ប៉ុណ្ណោះដែលបានទៅលេងប្រទេសជប៉ុន ជាតួលេខមួយទាបបំផុតមិនធ្លបា់មានគិតចាប់តាំងពីឆ្នាំ១៩៦៤មក ហើយបញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ។

បើមានការចាប់ផ្តើមពេញលេញឡើងវិញនៃដំណើរទេសចរណ៍ក្នុងស្រុក នោះវានឹងអាចឲ្យជប៉ុនបង្កើតបានប្រាក់ចំណូលប្រហែល ៤២ ពាន់លានដុល្លារតាមរយៈការចំណាយរបស់ភ្ញៀវទេសចរដោយសារតែប្រាក់យ៉េនធ្លាក់ចុះ ពោលគឺចំណូលនេះមានច្រើនជាង ២០% នៃការចំណាយរបស់ភ្ញៀវទេសចរបរទេសដែលមានចំនួន ប្រហែលជិត ៣៤ពាន់លានដុល្លារ ដែលបានចំណាយនៅក្នុងប្រទេសជប៉ុនក្នុងអំឡុងឆ្នាំ២០១៩ទៅទៀត។ នេះបើតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុន Barclays Securities។

airport-2373727-scaled

ប៉ុន្តែទោះជាប្រទេសជប៉ុនបានបន្ធូរបន្ថយការទប់ស្កាត់ការធ្វើដំណើរមែនក៏ដោយ ការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ក្នុងស្រុកក៏នឹងត្រូវពឹងផ្អែកមួយផ្នែកទៅលើគោលនយោបាយធ្វើដំណើរក្នុងពេលជំងឺកូវីដរបស់ប្រទេសចិនផងដែរ។ ភ្ញៀវទេសចរចិនដែលជាកម្លាំងជំរុញដ៏សំខាន់នៃវិស័យទេសចរណ៍នៅក្នុងប្រទេសជប៉ុននោះទំនងជាមិនត្រលប់មកវិញក្នុងពេលឆាប់ៗនេះឡើយដោយហេតុតែទីក្រុងប៉េកាំងបានរក្សាលក្ខខណ្ឌតម្រូវឱ្យនៅដាច់ឆ្ងាយពីគេយ៉ាងតឹងរ៉ឹងសម្រាប់អ្នកដែលត្រឡប់មកពីក្រៅប្រទេសវិញនោះ៕