Alynana Media Cambodia
Icon Collap
clinic narit

ប្រធានាធិបតីតៃវ៉ាន់ព្រមានពីការប្រឈមដ៏ស្រួចស្រាវមួយដែលឧស្សាហកម្មផលិតឈីបអាចនឹងប្រឈម

Admin Alynana | Sep 15, 2022
ប្រធានាធិបតីតៃវ៉ាន់ព្រមានពីការប្រឈមដ៏ស្រួចស្រាវមួយដែលឧស្សាហកម្មផលិតឈីបអាចនឹងប្រឈម
Clinic narith

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានធ្វើការព្រមានដល់ឧស្សាហកម្មផលិតឧបករណ៍ពាក់កណ្តាលចម្លង(semiconductor)ពីការប្រឈមថ្មី និងស្រួចស្រាវដែលនឹងអាចកើតមានឡើង។ ប៉ុន្តែលោកស្រីបានបញ្ជាក់ដែរថា ទោះយ៉ាងណាក៏ដោយរដ្ឋាភិបាលនឹងខំប្រឹងប្រែងដើម្បើសហការជាមួយនឹងឧស្សាហកម្មមួយនេះដើម្បីឆ្លងកាត់បញ្ហាទាំងនោះ។

គួរបញ្ជាក់ដែរថា តៃវ៉ាន់គឺជាប្រទេសកំណើតរបស់ក្រុមហ៊ុនផលិតឈីបដ៏ជាងគេសម្រាប់ពិភពលោក គឺ ក្រុមហ៊ុនផលិតឧបករណ៍ពាក់កណ្តាលចម្លងតៃវ៉ាន់ ហៅកាត់ថា TSMC (Taiwan Semiconductor Manufacturing Co.)  ហើយក្រុមហ៊ុននោះក៏ជាអ្នកផលិតឧបករណ៍ពាក់កណ្តាលចម្លងដែលត្រូវបានយកប្រើប្រាស់ស្ទើរគ្រប់មុខ រាប់តាំងពីម៉ាស៊ីនបោកគក់, ទូរស័ព្ទដៃ​ រហូតដល់យកមកប្រើនៅមជ្ឈមណ្ឌលទិន្នន័យ និង ប្រើក្នុងយន្តហោះចម្បាំង។

លោកស្រីប្រធានាធិបតីមិនបានបញ្ជាក់ច្បាស់ពីបញ្ហាប្រឈមដែលនឹងកើតមានឡើងនោះទេ ប៉ុន្តែចាប់តាំងពីមានការផ្ទុះឆ្លងរាលដាលនៃជំងឺកូវីដ១៩ មកបានចាប់ផ្តើមក្លាយជាបញ្ហាចម្បងមួយដោយបានធ្វើឲ្យមានកង្វះខាតឈីបដែលនាំឲ្យមានផលប៉ះពាល់ដល់ការផលិតយានយន្ត និងឧបករណ៍អេឡិចត្រូនិចមួយចំនួន។

ទោះយ៉ាងណាក៏ដោយនៅពេលបច្ចុប្បន្ននេះ តម្រូវការរបស់អ្នកប្រើប្រាស់សកលលោកមានការធ្លាក់ចុះដោយសារតែអតិផរណា, ការភ័យខ្លាចមួយចំនួននៅក្នុងសេដ្ឋកិច្ចរបស់ធំៗមួយចំនួននៅលោកខាងលិច, ស្របជាមួយនឹងឥទ្ធិពលដែលបណ្តាលមកពីសង្គ្រាមនៃអ៊ុយក្រែន ដែលប៉ពាល់ដល់ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ និងប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសដែលពឹងលើការនាំចេញមួយនេះដែរ។

ខណៈដែលរដ្ឋាភិបាលប្រទេសនេះបាននិងកំពុងធ្វើការជំរុញលើកទឹកចិត្តឲ្យអ្នកវិនិយោគិនតៃវ៉ាន់សម្លឹងឱកាសសាងសង់រោងចក្រនៅលើទឹកដីអាមេរិកដែលជាដៃគូពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់មួយរបស់តៃវ៉ាន់។

ប្រភព៖ ស៊ីអិនអេ / ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ