Alynana Media Cambodia
Icon Collap
clinic narit

ស្ថានការរវាងតៃវ៉ាន់ និងចិននឹងទៅជាយ៉ាងណា ខណៈ អាមេរិកត្រៀមផ្តល់ជំនួយយោធាបន្ថែមទៅតៃវ៉ាន់

Admin Alynana | Sep 15, 2022
ស្ថានការរវាងតៃវ៉ាន់ និងចិននឹងទៅជាយ៉ាងណា ខណៈ អាមេរិកត្រៀមផ្តល់ជំនួយយោធាបន្ថែមទៅតៃវ៉ាន់
Clinic narith

តើស្ថានការរវាងតៃវ៉ាន់ និងចិនទៅជាយ៉ាងណាហើយ? ថ្ងៃនេះគឺថ្ងៃដែលមេដឹកនាំចិន និងរុស្សីណាត់ជួបគ្នា, តើនឹងមានអ្វីកើតឡើងបន្ទាប់ពីជំនួបនេះ។ នៅខណៈនេះ អាមេរិក និងតៃវ៉ាន់ក៏មានផែនការមួយចំនួនដូចគ្នាដូចជា៖ ការពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន និងការពឹងពាក់ដោះដូរជំនួយផ្នែកយោធារវាងអាមេរិក និងតៃវ៉ាន់...

វ៉ាស៊ីនតោន: គណៈកម្មាធិការមួយរបស់សភាបានឈានមួយជំហានទៀតកាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា លើកាតសម្រេចចំពោះជំនួយយោធាដែលមានតម្លៃច្រើនពាន់លានដុល្លារ ជាជំនួយដោយផ្ទាល់របស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ ដើម្បីធ្វើការការពារពីគម្រាមកំហែងរបស់រដ្ឋបាលក្រុងប៉េកាំង។

គួយបញ្ជាក់ដែរ ថាអាមេរិកបានលក់សព្វាវុធឲ្យតៃវ៉ាន់រាប់សិបឆ្នាំមកហើយ តែការអនុម័តថ្មីនឹងអាចអនុញ្ញាតឲ្យអាមេរិកផ្តល់ជាជំនួយបន្ថែមដែលមានទំហំទឹកប្រាក់ប្រមាណ ៤.៥ ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេល៤ឆ្នាំ។ ជាការពិតណាស់ ជំហានមួយនេះ គឺនឹងរឹតតែដុតកម្តៅរដ្ឋាភិបាលក្រុងប៉េកាំងបន្ថែមទៀត។ ជាមួយគ្នានេះដែរ អាមេរិក ក៏កំពុងពិចារណាក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន ប្រសិនបើប្រទេសនេះប្រើកម្លាំងទ័ពដើម្បីព្យាយាមយាយីដែនកោះតៃវ៉ាន់។

ដោយមានការគាំទ្រពីភាគីទាំងពីរ គណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាបានអនុម័តច្បាប់គោលនយោបាយតៃវ៉ាន់ ដែលចាត់ទុកថាជាការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ខ្លាំងក្លាបំផុតចាប់តាំងពីសហរដ្ឋអាមេរិកបានប្តូរការទទួលស្គាល់ពីទីក្រុងតៃប៉ិទៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៧៩ ។

សមាជិកសភាបានធ្វើដំណើរឆ្ពោះទៅមុខលើទង្វើនេះ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះតៃវ៉ាន់ បន្ទាប់ពីរុស្ស៊ីបានលុកលុយអ៊ុយក្រែន និងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាលោកស្រី Nancy Pelosi ដែលបានជំរុញឱ្យប្រទេសចិនធ្វើសមយុទ្ធយោធាដ៏ធំដែលត្រូវបានគេមើលឃើញថាជាការសាកល្បងសម្រាប់ការលុកលុយ។

សមាជិកព្រឹទ្ធសភា Bob Menendez សមាជិកនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ដែលដឹកនាំគណៈកម្មាធិការបាននិយាយថា សហរដ្ឋអាមេរិក "មិនស្វែងរកសង្រ្គាម ឬបង្កើនភាពតានតឹងជាមួយទីក្រុងប៉េកាំងទេ" ប៉ុន្តែចាំបាច់ត្រូវ "បើកភ្នែកឱ្យច្បាស់" ។

លោក Menendez បាននិយាយថា "យើងកំពុងកាត់បន្ថយដោយប្រុងប្រយ័ត្ន និងជាយុទ្ធសាស្ត្រកាត់បន្ថយការគំរាមកំហែងដែលមានស្រាប់ដែលកំពុងប្រឈមមុខនឹងកោះតៃវ៉ាន់ ដោយបង្កើនតម្លៃនៃការយកកោះនេះដោយកម្លាំង ដូច្នេះវាក្លាយជាហានិភ័យខ្ពស់ពេក និងមិនអាចសម្រេចបាន" ។

សមាជិកព្រឹទ្ធសភាពមួរូបទៀត Jim Risch ដែលជាកំពូលគណបក្សសាធារណរដ្ឋនៅក្នុងគណៈកម្មាធិការបាននិយាយថា វាជា "ការចាំបាច់ដែលយើងចាត់វិធានការឥឡូវនេះ ដើម្បីពង្រឹងការការពារខ្លួនរបស់តៃវ៉ាន់ មុនពេលវាយឺតពេល" ។

សេចក្តីព្រាងច្បាប់នេះ នៅតែត្រូវជម្រះមន្ទឹល និងទទួលស្គាល់ពេញទីដោយព្រឹទ្ធសភា និងសភា។ សេតវិមានមិនបាននិយាយថាតើលោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើសេចក្តីអនុម័តនេះឬអត់នោះទេ។

បន្ថែមពីលើការផ្តល់មូលនិធិចំនួន ៤.៥ ពាន់លានដុល្លារដល់តៃវ៉ាន់ ទង្វើនេះនឹងអនុញ្ញាតឱ្យមានការធានាប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ដើម្បីទិញសព្វាវុធរបស់សហរដ្ឋអាមេរិក។

លោក Biden នៅដើមឆ្នាំនេះហាក់ដូចជាបញ្ចប់ភាពមិនច្បាស់លាស់ជាច្រើនទសវត្សរ៍របស់សហរដ្ឋអាមេរិក ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងជួយតៃវ៉ាន់ដោយផ្ទាល់ ប្រសិនបើបើប្រទេសត្រូវបានវាយប្រហារ៕

ប្រភព: ស៊ីអិនអេ

ប្រែសម្រួលដោយ: សូរីយ៉ាភ័ណ្ឌ