Alynana Media Cambodia
Icon Collap
clinic narit

វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើង

Admin Alynana | Sep 19, 2022
វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើង
Clinic narith

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មបានផ្លាស់ប្ដូរពីការប្រើប្រាស់កម្លាំងមនុស្ស និងសត្វ មកប្រើប្រាស់គ្រឿងចក្រជំនួសវិញកាន់តែច្រើនឡើង។ ទន្ទឹមនឹង កំណើននៃការប្រើប្រាស់គ្រឿងចក្រកសិកម្មនេះដែរ ត្រូវបានអ្នកជំនាញក្នុងវិស័យកសិកម្មគូសបញ្ជាក់ថា ប្រជាកសិករនៅមិនសូវមានការយល់ដឹងចំពោះការប្រើប្រាស់បានទូលំទូលាយនៅឡើយទេ ដោយអ្នកខ្លះទិញគ្រឿងច្រកមកប្រើប្រាស់តាមៗគ្នាតែប៉ុណ្ណោះមិនសិក្សាស្វែងយល់លម្អិតពីសមត្ថភាពនៃគ្រឿងចក្រ និងបច្ចេកទេសប្រើប្រាស់ចំគោលដៅនៅឡើយ។

អ្នកជំនាញ បានអំពាវនាវ​ឲ្យ​ប្រជាកសិករក៏មានការយល់ដឹងច្រើនក្នុងការប្រើប្រាស់គ្រឿងយន្តកសិកម្ម ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការបង្កើនផលិតភាព ដើម្បីអាចទាញយក​ផលចំណេញកាន់តែច្រើនពីការប្រើប្រាស់គ្រឿងយន្តកសិកម្មនេះ។
-11-1

លោក កែវ​ ផាន់ណារ៉ា នាយកប្រតិបត្តិផ្នែកគ្រឿងយន្តកសិកម្ម នៃក្រុមហ៊ុនអង្គរហ្រ្គីន បានគូសបញ្ជាក់ថា ការប្រើប្រាស់គ្រឿងយន្តនៅក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានការវិវឌ្ឍទៅមុខច្រើនគួរឲ្យគត់សម្គាល់ ជាពិសេសគឺការប្របា្រស់គ្រឿងយន្តកសិកម្មប្រភេទថ្មីៗមួយចំនួន ដូចជាការប្រើប្រាស់នូវប្រភេទទ្រូនក្នុងការបាញ់ថ្នាំកសិកម្មជាដើម។ លោក កែវ​ ផាន់ណារ៉ា បានបញ្ជាក់ឲ្យដឹងថា ទាំងក្រសួងកសិកម្ម​ក៏ដូចជាវិស័យឯកជន បានយកចិត្តទុកដាក់ និងចាប់ដៃគ្នាយ៉ាងស្រសស្រាកស្រាំ ធ្វើយ៉ាងណាឲ្យប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងវិស័យកសិកម្មមានការកើនឡើង និងធ្វើយ៉ាងណារួមចំណែកក្នុងការកាត់បន្ថយហានិភ័យ និងការចំណាយផ្សេងៗរបស់ប្រជាកសិករ។ ជាក់ស្តែង ដូចជាការចូលរួមណែនាំ ការបង្ហាត់បង្ហាញនូវបច្ចេកទេសក្នុងការប្រើប្រាស់គ្រឿងយន្តកសិកម្មឲ្យចំទំហំ ឬទៅតាមតម្រូវការជាក់ស្តែង​ផ្ទាល់របស់ប្រជាកសិករ។
2-3a_0

លោក កែវ​ ផាន់ណារ៉ា បានពន្យល់បន្ថែមថា កសិករគួរប្រឹក្សាជាមួយអ្នកជំនាញ ដើម្បីឲ្យការប្រើប្រាស់គ្រឿងយន្តកសិកម្ម​ណាមួយ​របស់ពួកគាត់ឲ្យចំគោលដៅ ទទួលបានការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ​និងអស់លទ្ធភាពផងដែរ។ ជាក់ស្តែង ដូចជាការប្រើប្រាស់ត្រាក់ទ័រ កាលពីមុនគឺប្រើតែ អង្គប់ នង្គ័ល និងប៉ែលមុខជាដើម ប៉ុន្តែបច្ចុប្បន្នប្រជាកសិករបានយល់ដឹងថា ត្រាក់ទ័រអាចយកទៅដាក់​ភ្ជាប់ជាមួយម៉ាស៊ីនបាញ់ថ្នាំ ឧបករណ៍តុបតែងមែក​ ឬឧបករណ៍ផ្សេងៗទៀតជាដើមក្នុងការធ្វើកសិកម្មរបស់ពួកគាត់ឲ្យកាន់តែមានភាពងាយស្រួល ចំណេញ និងទទួលបានលទ្ធផល ហើយនេះក៏ជាកត្តាមួយជួលសម្រួលដល់ការប្រើប្រាស់កម្លាំងពលកម្មបានច្រើនផងដែរ។

របាយការណ៍ពីក្រសួងកសិកម្មបង្ហាញថា គិតត្រឹមឆ្នាំ២០២១ កម្ពុជា​មានកម្លាំងពលកម្ម​ក្នុងវិស័យកសិកម្ម​សរុប​៣៥%ប៉ុណ្ណោះ និងអាចបន្តធ្លាក់ចុះថែមទៀតនាពេលខាងមុខ​ ខណៈកាលពី១០ឆ្នាំមុន​មានប្រមាណ​៥០%ឯណោះ។ ការធ្លាក់ចុះ កម្លាំងពលកម្ម​នៅក្នុងវិស័យកសិកម្មនេះ ត្រូវបាន​ក្រសួងកសិកម្មអះអាងថា គឺដោយសារតែវិស័យនេះ មានការផ្លាស់ប្ដូរ​ការគ្រប់គ្រង​ក្នុងការធ្វើកសិកម្ម​ទៅជាលក្ខណៈទំនើបកម្ម ពោលគឺប្រើកម្លាំងគ្រឿងយន្ដ ច្រើនជាងកម្លាំងមនុស្ស៕