Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីពាណិជ្ជកម្មហុងកុង វាយតំលៃខ្ពស់ចំពោះការវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ

Admin Alynana | Sep 19, 2022
មន្ត្រីពាណិជ្ជកម្មហុងកុង វាយតំលៃខ្ពស់ចំពោះការវិនិយោគផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញ
Clinic narith

ភ្នំពេញៈ លោក Algernon YAU (អាជឺណិន យ៉ាវ) ដែលជាលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហុងកុង បានមកទស្សនកិច្ចក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ រួមទាំងធ្វើទស្សនកិច្ចមកកាន់គម្រោង Urban Village & Factory Phnom Penh ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍អចលនទ្រព្យនៅរាជធានីភ្នំពេញ។

វិស័យអចលនទ្រព្យកំពុងរីកចំរើននៅក្នុងប្រទេសកម្ពុជានិងរាជធានីភ្នំពេញដែលជាកន្លែងប្រមូលផ្តុំមនុស្សរស់នៅនិងធ្វើពាណិជ្ជកម្ម។ បច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជាង២លាននាក់ដែលកំពុងរស់នៅក្នុងរាជធានីភ្នំពេញ ដែលពួកគាត់ត្រូវការតំរូវការផ្ទះសម្បែងជាជំរកដ៏ចាំបាច់។ បន្ថែមពីលើនេះ ​បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងវិនិយោគបរទេស ចាប់តាំងពីខែមករាដល់ខែសីហាឆ្នាំ២០២២នេះ មានចំនួន១២៣គម្រោង ប្រមាណជា ៣,៣ ពាន់លានដុល្លារ ។ គម្រោងទាំងនោះរួមមាន ផលិតផលសម្លៀកបំពាក់, ស្បែកជើង, ប្លាស្ទិក និងផលិតផលចំណីអាហារផងដែរ។ ទាំងអស់នេះ បញ្ជាក់ថាកម្ពុជាជាប្រទេសអំណោយផលក្នុងការវិនិយោគនានា។photo_2022-09-19 12.03.01

អបដំណើរ លោក Algernon YAU ដែលជា លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហុងកុង មកកាន់គម្រោង Urban Village & Factory Phnom Penh  គឺមាន លោកបណ្ឌិតប៊ែន លី (Ben Li) អគ្គនាយក ស្ថាបនិកគម្រោង Urban Village & Factory Phnom Penh រួមទាំងលោកស្រី Catherine Chan ស្ថាបនិក និងនាយកប្រតិបត្តិ។ បច្ចុប្បន្នប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួន ងាកមករស់នៅក្នុងខុនដូ ដែលជាការរស់នៅក្នុងសម័យថ្មីមានការរចនាប្រកបដោយភាពឆ្លាតវៃ ហើយគម្រោង Urban Village គឺជាគម្រោងខុនដូហុងកុងធំជាងគេនៅកម្ពុជា ដែលផ្តល់ជូនការរស់នៅដែលល្អឥតខ្ចោះសម្រាប់សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយក្នុងពេលជាមួយគ្នា ពួកគេក៏អាចរីករាយជាមួយការកម្សាន្ត និងការសម្រាកលំលែនៅពេលទំនេរនៅខាងក្រៅខុនដូផងដែរ។2022-09-19 13.44.30

លោកបណ្ឌិតប៊ែន លី (Ben Li) អគ្គនាយក និងស្ថាបនិកគម្រោង Urban Village & Factory Phnom Penh លើកឡើងថា «បើសិនជាយើងក្រលេកទៅមើលសេដ្ឋកិច្ចកម្ពុជា បើទោះបីជានៅក្នុងកំឡុងពេលកូវីតក៏ដោយ យើងឃើញថាកម្ពុជានៅតែមានកំណើនកើន៤%នៃ GDP ហើយនេះគឺជាសេដ្ឋកិច្ចដ៏រឹងមាំមួយ។ កម្ពុជាជាប្រទេសសមាជិកអាស៊ានមួយដែលតែងតែផ្អែកចំម្បងទៅលើការជួល ដូចដែលបានដឹងអញ្ចឹងយើងអាចទទួលបានពី ៦%​ទៅ៨​% នៃការជួលត្រឡប់មកវិញជារៀងរាល់ឆ្នាំនៅក្នុងក្រុងភ្នំពេញ ដូច្នេះហើយការវិនិយោគទៅលើអចលនទ្រព្យនៅកម្ពុជាគឺជាជម្រើសដ៏ល្អមួយ។ »

photo_2022-09-19 12.02.51

​គិត​ត្រឹម​ដំណាច់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ​មាន​សំណង់​បុរី​-​បណ្ដុំ​ផ្ទះល្វែងចំនួន ៣១០ កន្លែង អគារ​ខ្ពស់ៗចាប់ពី​ប្រាំ​ជាន់​ឡើងទៅមាន​ចំនួន ១ ៦០៣ អគារ និង​បាន​ពិនិត្យ​លើ​ប្លង់​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់ ចំនួន ចំនួន ១ ០៥០ គម្រោង លើ​ផ្ទៃក្រឡា​ជាង ៤,៦៣ លាន​ម៉ែត្រក្រឡា ក្នុងទំហំ​ទុនវិនិយោគ ប៉ាន់ស្មាន​ជាង ២,២៦ ពាន់ លាន​ដុល្លារ​អាមេរិក ដោយក្នុងនោះ ​សំណង់អគារ​ខ្ពស់ៗចាប់ពី​៥ជាន់​ឡើងទៅមាន​ចំនួន ១ ៦០៣ អគារ​ និងសំណង់​បុរី​-​បណ្ដុំ​ផ្ទះល្វែង ចំនួន ៣១០ កន្លែង ។រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់ អនុវត្ត​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំកិល ២០២១-២០២៣ ក្នុងនោះ គម្រោង​សកម្មភាព​របស់រដ្ឋបាល​រាជធានី​ភ្នំពេញចំនួន ១៤២ គម្រោង​, គម្រោង​សកម្មភាព​របស់​រដ្ឋបាល ខណ្ឌ​-​សង្កាត់ ចំនួន ៤២៣ គម្រោង និងគម្រោង​សកម្មភាព​របស់​មន្ទីរ​-​អង្គភាព ចំនួន ១០៩ គម្រោង ។

បន្ថែមពីលើនេះ លោកស្រី Catherine Chan (ខាថឺរីន ចាន់)ស្ថាបនិក និងនាយកប្រតិបត្តិគម្រោង Urban Village & Factory Phnom Penh លើកឡើងថា «មានឱកាសជាច្រើននៅកម្ពុជា ដូច្នេះហើយក្នុងនាមយើងជាប្រធាន និងស្ថាបនិករបស់សមាគមនពាណិជ្ជកម្មកម្ពុជា-ចិន ពួកយើងនឹងជួយដល់ជនជាតិចិន​ និង ហុងកុង មកវិនិយោគនៅកម្ពុជាដើម្បីផ្ដល់ឱកាសបន្ថែមទៀតសម្រាប់ពួកគេ ហើយនេះក៏ជាឱកាសសម្រាប់ពូកយើងផងដែរ យើងពិតជាសប្បាយចិត្តណាស់ដែលយើងអាចផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាលហុងកុង ​វិនិយោគិន ក៏ដូចជាអ្នកជំនួយកម្ពុជា​ផងដែរ។ »alynana photo 3

ប្រធាន សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន(CCCA), លោកបណ្ឌិត Choi (ឆយ)លើកឡើងថា «វិនិយោគិនហុងកុង ទទួលបានផលប្រយោជន៍មួយចំនួននៃការធ្វើអាជីវកម្មនៅកម្ពុជា គឺពួកគាត់មិនមានបញ្ហាប្រឈមទៅលើអត្រាប្តូរប្រាក់ ដែលកម្ពុជាចាយជាប្រាក់ដុល្លារក្នុងការវិនិយោគ រួមទាំង សមាជិក សមាគមពាណិជ្ជកម្ម កម្ពុជា-ចិន ដែលជាកន្លែងបង្កើត network ចែករំលែកបទពិសោធន៍ការងារ អាជីវកម្ម ក្នុងចំណោមសមាជិក ដែលជួយសម្រួលដល់ប្រជាជនហុងកុង វិនិយោគក្នុងប្រទេសកម្ពុជា។»

សូមបញ្ជាក់ថា លោក Algernon YAU (អាជឺណិន យ៉ាវ) ដែលជាលេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហុងកុង នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២នជ ក៏​បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ហុងកុង លើកទី៦ និងកិច្ចប្រជុំជាមួយអគ្គកុងស៊ុលចិនប្រចាំកម្ពុជា បន្ថែមពីលើនេះវត្តមានភ្ញៀវកិត្តិយសផ្សេងទៀត ដែលបានចូលរួមមានដូចជា ឯកឩត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា, ប្រធានសមាគមន៍ពាណិជ្ជកម្មហុងកុង,ព្រះអង្គម្ចាស់នរោត្តមណារិទ្ធិពង្ស, ព្រះនាងនរោត្តមអេមីន, ឯកឩត្តមអែលសំអុល ,និងភ្ញៀវកិត្តិយសផ្សេងៗទៀត។alynana photo

ជាចុងក្រោយ កម្ពុជានៅតែមានការលើកទឹកចិត្តវិនិយោគមានភាពទាក់ទាញ គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់់គ្រាន់ (QIP) មានសិទ្ធិទទួលបានការលើកទឹកចិត្តជាច្រើនដូចជា៖

ការលើកលែងពន្ធលើប្រាក់ចំណូលរហូតដល់៩ឆ្នាំ ឬរំលោះពិសេស

ការលើកលែងពន្ធលើការនាំចេញ

ការលើកលែងពន្ធទាំងស្រុងលើការនាំចូល (សម្ភារៈសំណង់ សម្ភារៈផ្សេងៗ ធាតុចូលផលិតកម្ម)

ការលើកលែងពន្ធសម្រាប់ធាតុចូលផលិតកម្មក្នុងស្រុក

ការកាត់ពន្ធ ១៥០% សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D), ការច្នៃប្រឌិត, ការបណ្តុះបណ្តាល, សេវាកម្ម និងបរិក្ខារនានាដើម្បីសុខុមាលភាពបុគ្គលិក & សេវាកម្ម, ការដំឡើងសមត្ថភាពគ្រឿងម៉ាស៊ីន៕