Alynana Media Cambodia
Icon Collap
clinic narit

ខ្លឹមសារចំណាប់អារម្មណ៍ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្នុងពិធីប្រកាសសាលដីការពាក់ព័ន្ធនឹង ខៀវ សំផន

Admin Alynana | Sep 22, 2022
ខ្លឹមសារចំណាប់អារម្មណ៍ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក្នុងពិធីប្រកាសសាលដីការពាក់ព័ន្ធនឹង ខៀវ សំផន
Clinic narith

(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់ដំណើរការ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) បានថ្លែងចំណាប់អារម្មណ៍ ក្នុងពិធីប្រកាសសាលដីការបស់អង្គជំនុំជម្រះតុលាការកំពូល នៃ អវតក ចំពោះសំណុំរឿង ០០២ ដំណាក់កាលទី២ ពាក់ព័ន្ធនឹង ខៀវ សំផន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។

តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) បានប្រកាសសាលដីកាសង្ខេបក្នុងសំណុំរឿង០០២ ដំណាក់កាលទី២ ពាក់ព័ន្ធនឹង ខៀវ សំផនដែល ជាសំណុំរឿងចុងក្រោយ និងក៏ក្លាយជាថ្ងៃបិទទំព័រដ៏ខ្មៅងងឹតសម្រាប់ប្រជាជនកម្ពុជាយើងដែលទន្ទឹង រង់ចាំជាយូរមកហើយ និងសម្រាប់មនុស្សជាតិទាំងមូល ពាក់ព័ន្ធទៅនឹងដំណើរការស្វែងរកយុត្តិធម៌នៅ ក្នុងក្របខ័ណ្ឌនៃឧក្រិដ្ឋកម្មព្រហ្មទណ្ឌជាតិនិងអន្តរជាតិ។ ចាប់តាំងពីរបបកម្ពុជាប្រជាធិបតេយ្យហៅកាត់ ថា “របបខ្មែរក្រហម» ត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មក កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់ ដើម្បីបញ្ចប់វប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដែល បានប្រព្រឹត្តនៅក្នុងរបប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលធ្វើឱ្យប្រជាជនយើងរាប់លាននាក់បានបាត់បង់ជីវិត។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តួចផ្តើមបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា(អ.វ.ត.ក.) ឬហៅកាត់ថា «សាលាក្ដីខ្មែរក្រហម» ដោយបានអញ្ជើញអង្គការសហ ប្រជាជាតិឱ្យចូលរួមជាមួយដើម្បីវិនិច្ឆ័យនូវឧក្រឹដ្ឋកម្មសម្លាប់រង្គាល រួមមានឧក្រឹដ្ឋកម្មប្រឆាំងមនុស្សជាតិ និងប្រល័យពូជសាសន៍ដែលប៉ះពាល់ដល់សង្គមជាតិនិងមនុស្សជាតិទាំងមូល។ ការផ្តល់យុត្តិធម៌ដល់ ជនរងគ្រោះ បានចូលរួមដល់ការពង្រឹងសន្តិភាព ស្ថេរភាព និងការបង្រួបបង្រួមជាតិ ព្រមទាំងធានាកុំឱ្យ មានសោកនាដកម្មបែបនេះកើតឡើងសាជាថ្មីនៅទីនេះ ឬនៅទីណាៗទាំងអស់នៅក្នុងពិភពលោកនេះ។

ចាប់តាំងពីដើមឆ្នាំ២០០៦មក រហូតមកទល់ពេលនេះ អ.វ.ត.ក. បានបញ្ចប់ជាស្ថាពរចំពោះសំណុំ រឿងទាំងអស់ចំនួនប្រាំពីររបស់ខ្លួនរួចហើយ។ គ្រប់សំណុំរឿងទាំងអស់បានដំណើរការជម្រះក្ដីអនុលោម ទៅតាមនីតិវិធីតុលាការដែលក្នុងអំឡុងពេលនោះគ្រប់ភាគីតុលាការទាំងអស់ ត្រូវបានអនុញ្ញាតឱ្យប្រើ ប្រាស់សិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញទៅតាមនីតិវិធីត្រឹមត្រូវតាមច្បាប់ និងរក្សាបាននូវ ឯករាជ្យភាពផ្នែកតុលាការ ព្រមទាំងជៀសវាងបាននូវការជ្រៀតជ្រែកពីភាគីខាងក្រៅណាមួយ។ នេះគឺជា មោទនភាពនិងជាសមិទ្ធផលដ៏ថ្លៃថ្លា បើប្រៀបធៀបទៅនឹងការកាត់សេចក្តីរបស់របបខ្មែរក្រហមដែល ឃោរឃៅ គ្មានយុត្តិធម៌ និងអមនុស្សធម៌ហើយមិនដែលទទួលស្គាល់នូវសិទ្ធិមូលដ្ឋានរបស់បុគ្គលទេ។

ខាងក្រោមនេះ ជាខ្លឹមសារចំណាប់អារម្មណ៍ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖