Alynana Media Cambodia
Icon Collap
clinic narit

តោះ! មកដឹងលក្ខខណ្ឌក្នុងបើកបរលើផ្លូវល្បឿនលឿន និងមធ្យោបាយទាំង ១០ នេះត្រូវបានហាមឃាត់

Admin Alynana | Sep 23, 2022
តោះ! មកដឹងលក្ខខណ្ឌក្នុងបើកបរលើផ្លូវល្បឿនលឿន និងមធ្យោបាយទាំង ១០ នេះត្រូវបានហាមឃាត់
Clinic narith

នៅរយៈពេលប្រហែល ១ សប្ដាហ៍ទៀតប៉ុណ្ណោះ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ភ្នំពេញ-ព្រះសីហនុនឹងដាក់ឲ្យដំណើរការហើយ។ ដោយក្នុងនោះដើម្បីកុំឲ្យអ្នកបើកបរមានការយល់ច្រឡំ ឬបង្ករកំហុសឆ្គងបណ្ដាលឲ្យបង្កើតឲ្យមានគ្រោះថ្នាក់ផ្សេងៗ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបង្ហាញលក្ខខណ្ឌបើកបរលើផ្លូវមួយនេះផងដែរ។ ដោយក្នុងនោះមានដូចខាងក្រោម៖ 

 ផ្លូវល្បឿនលឿនត្រូវបានចែកចេញជា ៣ កន្លង ហើយគន្លងខាងស្ដាំបំផុតត្រូវបានប្រើប្រាស់សម្រាប់ករណីឈប់បន្ទាន់ប៉ុណ្ណោះ។ ដោយឡែកសម្រាប់២ គន្លងទៀតត្រូវបានប្រើប្រាស់សម្រាប់ការធ្វើចរាចរដោយខាងឆ្វេងសម្រាប់វ៉ាជែង និងកណ្ដាលសម្រាប់ចរាចរណ៍ធម្មតា។ ក្នុងនោះដែរយានយន្ដគ្រប់ប្រភេទអាចប្រើគន្លងខាងឆ្វេងសម្រាប់វ៉ាជែង នឹងត្រឡប់មកគន្លងធម្មតាវិញ។ 

305588200 403327105311623 5189539565000860774 N

សម្រាប់រថយន្ដធនធ្ងន់គឺតម្រូវឲ្យបើកបរនៅគន្លងកណ្ដាលជានិច្ច។ ចំពោះល្បឿនបើកបរ ល្បឿនទាបបំផុតគឺ៦០គីឡូវម៉ែត្រក្នុងមួយម៉ោង និងល្បឿនលឿនបំផុតទៅតាមយានយន្ដដូចខាងក្រោម៖

១. ល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្ដធន់ស្រាលគ្រប់ប្រភេទ។

២. ល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថយន្ដធន់ធ្ងន់ ដែលមិនមានសណ្ដោងរ៉ុម៉ង និងម៉ូតូដែលមានទំហំស៊ីឡាំងចាប់ពី 500cc ឡើងទៅ។

៣. ល្បឿន ៨០ គីឡូវម៉ែត្រក្នុងមួយម៉ោង សម្រាប់យានយន្ដសណ្ដោងរ៉ុម៉ក ឬសណ្ដោងយានដំណើរកម្សាន្ដ។

មធ្យោបាយត្រូវបានហាមឃាត់រួមមាន៖ ថ្មើរជើង, កង់, ស៊ីក្លូ, យានអូសដោយសត្វ, ម៉ូតូទំហំស៊ីឡាំងក្រោម 500cc, ត្រីចក្រយានយន្ដ, ម៉ូតូកង់បួន, យានយន្ដដែលមានល្បឿនក្រោម ៧០ គីឡូម៉ែត្រក្នុង១ម៉ោង, យានយន្ដុបករណ៍ដែលមានល្បឿនក្រោម៤០គីឡូម៉ែត្រក្នុង១ម៉ោង និងយានយន្ដសណ្ដោងរ៉ុម៉ក។

Screen Shot 2022-09-23 at 10.52.36 AM

ដោយឡែកសម្រាប់ទីតាំងចក្រចេញចូលផ្លូវល្បឿនលឿនមាន៨ទីតាំងរួមមាន៖ ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ), ច្រកទី២ កំពង់ស្ពឺខាងលិច, ច្រកទី៣ កំពង់ស្ពឺខាងកើត, ចក្រទី៤ ត្រែងត្រយឹង, ច្រកទី៥ កំពង់សិលា, ច្រកទី៦ ស្រែអំបិល, ច្រកទី៧ ស្ទឹងហាវ, ច្រកទី៨ ព្រះសីហនុ។

សូមជម្រាបផងដែរ ក្នុងការដាក់ដំណើរការសាងល្បងរយៈពេល ១ ខែចាប់ពីថ្ងៃទី១ ដល់ថ្ងៃ ៣១ ខែតុលា ការបើកបរគឺពុំមានបង់ប្រាក់ឡើយ ប៉ុន្ដែបានចាប់ពីខែវិច្ឆិកាតទៅ គ្រប់អ្នកបើបរទាំងអស់ត្រូវបង់ប្រាក់ទើបអាចធ្វើដំណើរបាន៕

303527113 403326848644982 6900006050781609461 N

306132206 403327155311618 203977081257839483 N