Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរ រូបិយបណ្ឌឌីជីថល ដ៏ធំជាងគេនៅអាស៊ាន

Admin Alynana | Sep 28, 2022
ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរ រូបិយបណ្ឌឌីជីថល ដ៏ធំជាងគេនៅអាស៊ាន
Clinic narith

ប្រទេសថៃនិងវៀតណាមបានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មជួញដូរ រូបិយបណ្ឌឌីជីថល ឬហៅថាគ្រីបតូ (Crypto) ដ៏ធំជាងគេក្នុងចំណោមប្រទេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ដោយបាននាំមុខសូម្បីតែប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំរបស់តំបន់នេះផងដែរ។

ការនាំមុខលើការជួញដូររូបិយបណ្ឌឌីជីថល នៅប្រទេសទាំងពីរនេះ កើតឡើងនៅក្នុងពេលដែលទីផ្សារនេះកំពុងមានការប្រកួតប្រជែងខ្ពស់ ហើយសិង្ហបុរីកំពុងបង្កើតច្បាប់ថ្មីដើម្បីគ្រប់គ្រងវិស័យវិស័យមួយនេះ ដែលបង្កលក្ខណៈតឹងរ៉ឹងជាងមុន ដ្បិតថា វាជាជាការជួញដូរដែលប្រឈមនឹងហានិភ័យខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។

ទាំងថៃនិងវៀតណាម បានកត់ត្រាទឹកប្រាក់ជាង ១០០ពាន់លានដុល្លាររៀងៗខ្លួន ក្នុងប្រតិបត្តិការលក់ និងទិញរូបិយបណ្ណឌីជីថល ឬគ្រីបតូ រាប់ចាប់ពីខែកក្កដាឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ ២០២២។ នេះបើយោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយស្ថាប័នកត់ត្រាទិន្នន័យ Chainalysis ។
22_wdyrsZj.2e16d0ba.fill-960x540

ស្ថាប័នមួយនេះបានឱ្យដឹងទៀតថា អ្នកប្រើប្រាស់នៅក្នុងប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងមធ្យមកម្រិតខ្ពស់ ជារឿយៗពឹងផ្អែកលើរូបិយបណ្ណអេឡិចត្រូនិកនេះ ដើម្បីធ្វើការផ្ទេរប្រាក់មកស្រុកកំណើត និងក៏ដូចជាសន្សំប្រាក់របស់ពួកគេ ក្នុងគ្រាដែលរូបិយបណ្ណទូទៅ មានការឡើង ឬធ្លាក់តម្លៃ។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនោះ ក៏មានទំនោរពឹងផ្អែកលើកាក់ Bitcoin និងរូបិយបណ្ណអេឡិចត្រូនិច ច្រើនជាងប្រទេសដទៃទៀតផងដែរ។

ជាក់ស្តែង ប្រទេសថៃបានកត់ត្រាពីទឹកប្រាក់ជាង ១៣៥ពាន់លានដុល្លារនៅក្នុងតម្លៃរូបិយបណ្ណគ្រីបតូ ដែលបានធ្វើប្រតិបត្តិការតាំងតែពីដើមឆ្នាំនេះ។ ចំណែកប្រទេសវៀតណាម មានប្រតិបត្តិការជាង១១០ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នា។

ប្រទេសសិង្ហបុរីបានធ្លាក់មកនៅចំណាត់ថ្នាក់ទី៣ តាមពីក្រោយវៀតណាម និងថៃ ជាមួយនឹង ទំហំប្រតិបត្តិការជួញដូរគ្រីបតូ ជាង១០០ពាន់លានដុល្លារ។ ភាពអសកម្មខ្លះក្នុងវិស័យគ្រីបតូនៅសិង្ហបុរី កើតឡើងដោយសារតែនិយតករហិរញ្ញវត្ថុរបស់រដ្ឋកំពុងស្ថិតក្នុងដំណើរការនៃការបង្កើតច្បាប់ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យលើការជួញដូររូបិយវត្ថុនេះ។
image-1799

សូមជម្រាបថា កាលពីប៉ុន្មានខែមុន អ្នកជួញដូរគ្រីបតូទាំងនៅសឹង្ហបុរី និងនៅទូទាំងប្រទេស ត្រូវបង្ខំចិត្ត លក់ចេញគ្រីបតូរបស់ខ្លួនក្នុងទឹកប្រាក់ថោកបំផុត បន្ទាប់ពីទីផ្សារបានដាំក្បាលចុះខ្លាំង។ ជាក់ស្តែង កាលពីខែឧសភា កាក់ UST និងកាក់គ្រីបតូ Luna ដែលធ្លាប់តែមានតម្លៃជួញដូរសរុបទូទាំងពិភពលោក ដល់ជិត ២០ពាន់លានដុល្លារ បានដាំក្បាលចុះធ្លាក់តម្លៃរហូតដល់ កាក់ Luna លែងមានតម្លៃ នឹងលែងមានវត្តមានលើទីផ្សារជួញដូរតទៅទៀត៕