
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ២៨ ខែកញ្ញា ២០២២នេះ បានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៨ ខែកញ្ញានេះ រហូតដល់ថ្ងៃទី ៣០ ខែតុលានេះ ស្ថានភាពភ្លៀង ខ្យល់ និងរលកខ្ពស់ៗ នៅក្នុងសមុទ្រ និងអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់ការធ្វើដំណើរតាមផ្លូវទឹក។

លោកអភិបាលខេត្តរូបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ណែនាំដល់ប្រជាពលរដ្ឋ ប្រជានេសាទ អ្នកដំណើរ និងម្ចាស់ទូកកាណូត ផ្អាកការធ្វើដំណើរទៅសមុទ្រ និងតាមកោះ ដែលអាចនឹងមានហានិភ័យកើតឡើង។
ម្យ៉ាងទៀតចំពោះប្រជានេសាទដែលបានចេញទៅនេសាទតាមកោះ ឬសមុទ្រ សូមឱ្យខិតខំរកមធ្យោបាយជូនដំណឹងដល់ពួកគាត់ដើម្បីរកទីទួលសុវត្ថិភាព តាមកោះ ឬឡើងមកលើគោកវិញឱ្យទាន់ពេលវេលា។ ក្រៅពីនេះ គឺឱ្យពួកគាត់ត្រៀមឧបករសុវត្ថិភាពពីរលកភ្លៀងខ្យល់៕

