Alynana Media Cambodia
Icon Collap
clinic narit

មិនបាត់បង់ប្រាក់ក្នុងកុងធនាគារ តែអស់លុយក្នុងគណនីទូរស័ព្ទ! មកដឹងពីកម្មវិធីដែលអាចជួយអ្នកបាន

Admin Alynana | Sep 30, 2022
មិនបាត់បង់ប្រាក់ក្នុងកុងធនាគារ តែអស់លុយក្នុងគណនីទូរស័ព្ទ! មកដឹងពីកម្មវិធីដែលអាចជួយអ្នកបាន
Clinic narith

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរសស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថា នឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។ 

នាយកដ្ឋានព័ត៌មានវិទ្យា សូមជម្រាបថា ហេតុការណ៍នេះ បានកើតមានច្រើនដង និងច្រើនឆ្នាំមកហើយ បច្ចុប្បន្ន បន្តមានផងដែរ តែមិនមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរសព្ទរបស់នណាម្នាក់ទេ តែមានការបាត់ថវិកាក្នុងលេខទូរស័ព្ទពីរករណីដូចខាង៖

១. ប្រសិនលោកអ្នកចុចទទួលភាគីជនអនាមិកនោះ នឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស

២. ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នក នឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរសព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។ 

ដើម្បីការពារពីការខលចូលរំខាន ជនរងគ្រោះបានធ្វើការ Block លេខទូរស័ព្ទដែលបានព្យាយាមខលចូលទាំងនោះ ប៉ុន្តែជនល្មើសបានព្យាយាមប្រើប្រាស់លេខថ្មីៗ បម្រើសកម្មភាពល្មើសរបស់ពួកគេ។ 

ក្រុមការងារបច្ចេកទេស សូមធ្វើការណែនាំអំពីរបៀបដំឡើងកម្មវិធីជំនួយ ដែលមានសមត្ថភាពកំណត់លេខទូរស័ព្ទសង្ស័យ (Spam) រួចធ្វើការ Block ដោយស្វ័យប្រវត្តិ។

កម្មវិធីឈ្មោះ Hiya: Spam Phone Call Blocker កំពុងតែទទួលបាននូវការពេញនិយមប្រើប្រាស់ ព្រោះបច្ចុប្បន្នកម្មវិធីនេះមានទិន្នន័យលេខទូរស័ព្ទសង្ស័យ (Spam) ប្រមាណ ២៨៧លានលេខទូរស័ព្ទ ដែលអាចជួយអ្នកប្រើប្រាស់ក្នុងការ Block លេខសង្ស័យបានច្រើន។ កម្មវិធីឈ្មោះ Hiya អាចដំឡើងលើទូរស័ព្ទដៃ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android៕