Alynana Media Cambodia
Icon Collap
clinic narit

​មន្ត្រី​ឧ​ទ្យានុ​រក្ស​បាន​ចុះ​ល្បាត ​និង​បង្ក្រាប​បាន​បទល្មើស​ជាងចំនួន ​៤​ ០០ ​ករណី

Admin Alynana | Oct 06, 2022
​មន្ត្រី​ឧ​ទ្យានុ​រក្ស​បាន​ចុះ​ល្បាត ​និង​បង្ក្រាប​បាន​បទល្មើស​ជាងចំនួន ​៤​ ០០ ​ករណី
Clinic narith
​គិត​ចាប់ពី​ខែ​មករា​ដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​មន្ត្រី​ឧ​ទ្យានុ​រក្ស​បាន​ចុះ​ល្បាត​និង​បង្ក្រាប​បាន​បទល្មើស​ចំនួន​៤​.​២​៥​០​ករណី​ ​ដែល​ភាគច្រើន​ជា​បទល្មើស​កាប់​រុក​រានទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ ​បទល្មើស​ព្រៃឈើ​ ​និង​បទល្មើស​សត្វព្រៃ​។

រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

 
 

លោក​ ​នេត្រ​ ​​ក្ត្រា ​រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន​ ​ក្នុងឱកាសចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ពីការប្រឆាំងការ​ម្អា​ប្រាក់ពាក់ព័ន្ធបទល្មើសធនធានធម្មជាតិ​ ​នៅថ្ងៃទី​ ​ខែតុលា​ ​បាន​ឱ្យ​ដឹងថា​ ​ក្នុងកំលុងពេលនៃការចុះ​ង្រ្កា​នេះ​ ​មន្ត្រី​ទ្យានុ​រក្ស​ ​បានដកហូតវត្ថុតាងជាឈើអារចម្រុះចំនួនម៉ែត្រគូ​ ​ដកហូតវត្ថុតាងជាមធ្យោបាយ​ ​ឧបករណ៍​ម្ភារៈ​ក្នុងនោះរួមមាន​ ​រណារយន្តចំនួន​.​គ្រឿង​ ​រថយន្តគ្រឿង​ ​ត្រាក់ទ័រចំនួនគ្រឿង​ ​គោយន្តកន្ត្រៃចំនួនគ្រឿង​ ​ម៉ូតូគ្រឿង​ ​ដោះអន្ទាក់សត្វចំនួនជាម៉ឺនពាន់អន្ទាក់​ ​ដកហូតអាវុធកែច្នៃចំនួនដើម​ ​បានអប់រំកិច្ចសន្យាចំនួន​.​ករណី​ ​បានពិន័យអន្តរការណ៍ចំនួន​ ​ករណី​ ​និងបញ្ជូនសំណុំរឿងទៅតុលាការករណី

លោកសង្កត់ធ្ងន់ថា​ ​បច្ចុប្បន្ននេះ​ ​បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ​ ​នៅមានតែបទល្មើសទ្រង់ទ្រាយតូច​ ​ដែលមន្ត្រីជំនាញ​ ​ជាពិសេសមន្ត្រី​ទ្យានុ​រក្សនៃក្រសួងបរិស្ថានបន្តទប់ស្កាត់និងបង្ក្រាបជាប្រចាំ​ ​តែទោះជាយ៉ាងនេះក្តី​ ​មន្ត្រីនគរបាលយុត្តិធម៌នឹងត្រូវពន្លាលើបទល្មើសនៃការ​ម្អា​ប្រាក់និងហិរញ្ញប្បទានភេរវកម្ម​ ​ក្នុងករណីរកឃើញថា​ ​បទល្មើសដើមនៃបទល្មើសព្រៃឈើ​ ​និងបទល្មើសសត្វព្រៃខុសច្បាប់មានតម្រុយពាក់ព័ន្ធនឹងការ​ម្អា​ប្រាក់

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន​ ​បច្ចុប្បន្ននេះ​ ​បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងកើតមានទៀតហើយ​ ​គឺនៅមានតែបទល្មើសខ្នាតតូចដែលយើងចាំបាច់ត្រូវបន្តទប់ស្កាត់និងបង្ក្រាប​ ​ជាមួយនឹងគ្នានេះ​ ​លោក​ ​ក៏បានជំរុញ​ឱ្យ​មន្ត្រីនគរបាលយុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់​ ​ត្រូវតែបង្កើនការយកចិត្តទុកដាក់និងបន្តអនុវត្តច្បាប់​ឱ្យ​បានហ្មត់ចត់​ ​ប្រកបដោយការទទួលខុសត្រូវ​ ​និងវិជ្ជាជីវៈ​ ​ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ​ ​និងជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការ​ម្អា​ប្រាក់និងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ