Alynana Media Cambodia
Icon Collap
clinic narit

គម្រោងព្រលាន ស្ពាន និងផ្លូវចំនួន ៣ នៅកម្ពុជានឹងសម្រេចរួចរាល់១០០% នៅក្នុងឆ្នាំ២០២៣

Admin Alynana | Oct 10, 2022
គម្រោងព្រលាន ស្ពាន និងផ្លូវចំនួន ៣ នៅកម្ពុជានឹងសម្រេចរួចរាល់១០០% នៅក្នុងឆ្នាំ២០២៣
Clinic narith

នៅប្រមាណ ៤ ខែទៀតប៉ុណ្ណោះ ឆ្នាំថ្មី ២០២៣ នឹងឈានចូលមកដល់ហើយ។ យ៉ាងណានៅក្នុងឆ្នាំថ្មីខាងមុខនេះ គម្រោងធំៗមួយចំនួន ក៏នឹងត្រូវសម្រេចការសាងសង់រួចរាល់ផងដែរ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់តាមត្រូវការជាក់ស្ដែង។ គម្រោងធំៗចំនួន ៣ ដែលនឹងសម្រេចការសាងសង់រួចរាល់ ១០០% នៅក្នុងឆ្នាំថ្មី ២០២៣ ខាងមុខដែលមានដូចជា៖

១. ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរ
គម្រោងព្រលានយន្ដហោះសៀមរាបអង្គរ គឺជាគម្រោងព្រលានថ្មីទី២ នៅលើទឹកដីអង្គរ ដែលមានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ដសៀមរាប។ គម្រោងនេះមានចម្ងាយប្រមាណ ៥១ គីឡូម៉ែត្រ ពីក្រុងសៀមរាប និងប្រហែល ៤០ គីឡូម៉ែត្រពីប្រាសាទអង្គរផងដែរ។

គម្រោងព្រលានយន្ដអន្ដរជាតិថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣,៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់ ខណៈតម្លៃនៃការសាងសងមានចំនួន ៨៨០ លានដុល្លារអាមេរិក។

 

សូមជម្រាបថា គម្រោងនេះបានចាប់ផ្ដើមការសាងសង់នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់ការសាងសង់នាពាក់កណ្ដាលខែមីនា ឆ្នាំ២០២៣ខាងមុខ។391b3930-8a8d-4935-b486-3a6119b31055

២. ស្ពានឆ្លងទន្លេសាប
គម្រោងសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប គឺជាគម្រោងដ៏សំខាន់មួយ ដែលជួយរំដោះការធ្វើចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ។

 

 

គម្រោងស្ពានថ្មីនេះ មានរចនាបទទំនើបដែលមានសសរធំៗចំនួន ៤ បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ខណៈគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ បើតាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខផងដែរ។
272340074 2026293810885702 8911680268502261471 N

 

៣. គម្រោងផ្លូវក្រវាត់ក្រុងទី៣
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ផ្លូវក្រវាត់ក្រុងទី៣ បានសម្រេចការសាងសង់ចំនួន ៧៦.៨៧% ហើយ ដោយក្នុងនោះការងារផ្លូវសម្រេចការសាងសង់បានចំនួន ៧២.៨៧% ការងារស្ពានរំលង (Flyover) សម្រេចបាន ៦៩.៩០% និងការងារស្ពានសម្រេចបាន ៩៥.៩៨%ហើយ។ តាមផែនការ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

 

 

គម្រោងផ្លូវក្រវាត់ក្រុងទី៣ នេះ បានបើកការសាងសង់កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ដែលអនុវត្ដការងារដោយក្រុមហ៊ុន Shangai Construction Group Co., Ltd. ក្នុងតម្លៃ ២៦៧.៦៧លានុដល្លារ និងអនុវត្ដការត្រួតពិនិត្យគម្រោងដោយក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd. ក្នុងតម្លៃ ៥.៣៨ លានដុល្លារ ដែលជាថវិកាបានមកពីហិរញ្ញប្បទានរបស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕