Alynana Media Cambodia
Icon Collap
clinic narit

អាស៊ានជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន

Admin Alynana | Oct 13, 2022
អាស៊ានជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន
Clinic narith

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឱ្យយើងរួមគ្នាខិតខំ ក្នុងភាពចម្រុះ សំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាជាតិរបស់យើង ជាពិសេសយុវជនអាស៊ាន ដើម្បីលើកកម្ពស់ភាពធន់ និងការយល់គ្នាទៅវិញទៅមក។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន ប្រកាសថា ដើម្បីសម្រេចបាន «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយ និងសហគមន៍មួយ» ក្នុងនាមប្រធានអាស៊ាន ឆ្នាំ២០២២នេះ កម្ពុជាបានកំណត់មូលបទ «អាស៊ានរួមធ្វើ៖ ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»។

សម្តេចតេជោ ហ៊ុន សែន បន្តថា ដោយសារការរួមគ្នា, ការទទួលបានជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ-១៩ បានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា(អាស៊ាន)អាចចាប់ផ្តើមឡើងវិញ នូវដំណើរការសេដ្ឋកិច្ច និងសង្គមពេញលេញ ព្រមទាំងជំរុញអនុវត្តយុទ្ធសាស្ត្រានានា សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដើម្បីស្តារសេដ្ឋកិច្ចសង្គមតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្សតាមរយៈ ការធ្វើឌីជីថលូបនីយកម្ម,ការអភិវឌ្ឍសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម និងពង្រឹងវិស័យអប់រំ និងជំនាញ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន គឺជាកិច្ចការអភិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណអាស៊ាន ក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីយុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ានប្រកបដោយការទទួលខុសត្រូវ៕