Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន នឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ

Admin Alynana | Oct 18, 2022
សម្តេចតេជោ ហ៊ុន សែន នឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា សម្តេចនឹងប្រើពេល៥ថ្ងៃ៤យប់ នៅតាមខេត្តពាយព្យប្រទេស ដើម្បីដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។

ខេត្តដែលសម្តេចនឹងធ្វើដំណើរទៅនោះរួមមាន សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ សម្រាប់ខេត្តសៀមរាប សំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់អង្គរ។ ដោយឡែកខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ សម្តេចតេជោ នឹងអញ្ជើញចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។

សម្តេចតេជោ បានបញ្ជាក់លើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលា នេះយ៉ាងដូច្នេះ «បន្ទាប់ពីទទួលប្រធានាធិបតីទីម៉ឡេសថ្ងៃ២០ ខែតុលា ខ្ញុំនឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤ គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ដោយប្រើពេល៥ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀង»។

សម្តេចតេជោ បានចាត់ទុកសកម្មភាពតាមខេត្តនេះ ជាត្រៀមខ្លួនហត់នឿយកិច្ចការក្នុងប្រទេស មុននឹងហត់នឿយកិច្ចការអន្តរជាតិ ដែលរួមមានកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍ G20 និងកិច្ចប្រជុំ APEC ក្នុងខែវិច្ចកា ខាងមុខនេះ៕