Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ចិន ត្រៀមបោះទុនវិនិយោគបង្កើតរោងចក្រដំឡើងនៅកម្ពុជា

Admin Alynana | Oct 24, 2022
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ចិន ត្រៀមបោះទុនវិនិយោគបង្កើតរោងចក្រដំឡើងនៅកម្ពុជា
Clinic narith

 កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ដលំដាប់ទី១របស់ជប៉ុនតូយ៉ូតា (Toyota) បានបោះទុនជាង ៣៦ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ដនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច រ៉ូយ៉ាល់ ភ្នំពេញ។ ក្រៅពីក្រុមហ៊ុន Toyota កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ក៏មានក្រុមហ៊ុន China Matrix Technology Group-Horche Intelligent របស់ប្រទេសចិន បានបង្ហាញគោលបំណងក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រដំឡើងអគ្គិសនីនៅកម្ពុជាផងដែរ។

យោងតាមប្រសាសន៍របស់លោកជំទាវ មិថុនា ភូថង នៅក្នុងជំនួបជាមួយលីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche បានមានប្រសាសន៍ថា នាងខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង និងមានមោទនភាពដែលគណៈប្រតិភូ នៃក្រុមហ៊ុនវិនិយោគចិន ដោយមានលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បានចាប់អារម្មណ៍ និងមានគោលបំណងបោះទុនវិនិយោគលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ដោយនឹងបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា។លោកជំទាវបន្ដថា តាងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក លីវ ឈាន់ហ្វូ (LIU CHUANFU) អគ្គនាយកក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile និងគណៈប្រតិភូក្រុមហ៊ុនវិនិយោគចិន ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញ ជាមួយក្រុមការងារនៃរដ្ឋបាលខេត្តកោះកុងយើងខ្ញុំនាឱកាសនេះ។

កិច្ចប្រជុំនាថ្ងៃនេះ គឺជាការបើកឱកាសមួយសម្រាប់រដ្ឋបាលខេត្តកោះកុង ដើម្បីកសាងទំនាក់ ទំនងល្អប្រសើរ និងដើម្បីអាចឱ្យក្រុមហ៊ុនវិនិយោគចិនបានឈ្វេងយល់ពីគោលនយោបាយ កិច្ចសហប្រតិបត្តិការដីធ្លី ធនធានមនុស្ស និងសក្តានុពលនានាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម រថយន្តអគ្គិសនីក្នុងខេត្តកោះកុង៕

D B899072 36 C0 44 Da 8775 E9 B452266 B65 Scaled

3577581 D E7 C8 467 F 88 C8 98415 E F5 A F19 Scaled

E6 C5 B5 Be 719 F 4 Ccc B F65 8 B9 D8 E102 A1 A Scaled