Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃ ពីថ្ងៃនេះហើយ

Admin Alynana | Nov 01, 2022
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃ ពីថ្ងៃនេះហើយ
Clinic narith

ភ្នំពេញ៖ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតថ្លៃហើយ។ គ្រប់រថយន្តធ្វើដំណើរតាមផ្លូវល្បឿនលឿនទាំងអស់ គឺសុទ្ធតែបានបញ្ចុះតម្លៃចំនួន ៨០ភាគរយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ ការបង់ប្រាក់នឹងគិតតាមចម្ងាយជាក់ស្តែង។

សម្រាប់ទោចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី ៥០០CC ឡើងទៅ, រថយន្តគ្រួសារ មិនលើសពី ៧កៅអី, រថយន្តដឹកទំនិញ ផ្ទុកទំនិញក្រោម ២តោន បញ្ចុះតម្លៃមកត្រឹម ០.០៦៤ដុល្លារ ក្នុងមួយគីឡូម៉ែត្រក្នុងមួយយានយន្ត។ តម្លៃដែលមិនទាន់បញ្ចុះគឺ ០,០៨ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។

សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ៨កៅអី ដល់ ១៩កៅអី, រថយន្តដឹកទំនិញ ផ្ទុកទំនិញចាប់ពី ២តោន ដល់ ៥តោន តម្លៃដែលបញ្ចុះគឺ ០,១២៨ដុល្លារក្នុងមួយគីឡូម៉ែត្រ ខណៈតម្លៃដើមគឺ ០,១៦ដុល្លារក្នុងមួយគីឡូម៉ែត្រ។

សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ២០កៅអី ដល់ ៥៧កៅអី និងរថយន្តដឹកទំនិញផ្ទុកទំនិញលើសពី៥តោន ដល់ ២០តោន មានតម្លៃដើម ០,២៤ដុល្លារក្នុងមួយគីឡូម៉ែត្រ ហើយតម្លៃដែលបញ្ចុះរួច គឺ ០,១៩២ដុល្លារក្នុងមួយគីឡូម៉ែត្រ។

ចំពោះរថយន្តដឹកទំនិញ ផ្ទុកទំនិញលើសពី ១០តោន ដល់ ២០តោន មានតម្លៃដើមចំនួន ០,៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ សម្រាប់តម្លៃដែលបញ្ចុះ គឺ ០,២៥៦ដុល្លារ ក្នុងមួយគីឡូម៉ែត្រ។ ចំណែករថយន្តដឹកទំនិញ ផ្ទុកទំនិញលើសពី ២០តោនឡើងទៅ (គិតទាំងកុងតឺន័រ) គឺមានតម្លៃដែលបញ្ចុះហើយ គឺ ០,៣២ដុល្លារ ក្នុងមួយគីឡូម៉ែត្រ ហើយតម្លៃដើមមាន ០,៤០ដុល្លារក្នុងមួយគីឡូម៉ែត្រ។

តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មានតាមច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ រាល់យានយន្តទាំងអស់ ត្រូវមានផ្លាកលេខសម្គាល់យានយន្ត, ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព និងមានកាតព្វកិច្ចផ្សេងៗតាមផ្លូវច្បាប់ដែលបានកំណត់៕jpg_1