Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ ចុះហត្ថលេខាលើលក្ខន្តិកៈលើ ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា

Admin Alynana | Nov 01, 2022
រាជរដ្ឋាភិបាល និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍ ចុះហត្ថលេខាលើលក្ខន្តិកៈលើ ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា
Clinic narith

ភ្នំពេញ ៖ រាជរដ្ឋាភិបាល តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ បានចុះហត្ថលេខាលើ "លក្ខន្តិកៈក្រុមហ៊ុន" ដើម្បីដំណើរការក្រុមហ៊ុន "ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” ។

ការបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា ជាការវិនិយោគទុនរួម រវាង​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ធំៗ​ចំនួន ៣ គឺក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប របស់លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប មានទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន​ទូ​រ​ទស្សន៍​ហង្សមាសគ្រុប របស់លោកឧកញ៉ា អ៊ឹង ឆៃងួន ។

ក្រុមហ៊ុន “ថ្នាលទូរទស្សន៍ឌីជីថលកម្ពុជា” នឹងផ្តល់ជូនសេវាកម្មទូរទស្សន៍ឌីជីថល ដែលមាន​កម្មវិធី​ច្រើន​ប៉ុស្តិ៍ និងជម្រើសច្រើនប្រភេទដ៏សម្បូរបែប ប្រកបដោយគុណភាពខ្ពស់ សំដៅ​លើក​ស្ទួយ​ការផ្តល់ព័ត៌មាន ចំណេះដឹង ការកម្សាន្ត និងទស្សនីភាព ដល់ប្រជាជន​នៅ​ទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងឈានទៅសម្រេចឲ្យបានតាមអនុសាសន៍ របស់សហភាព​ទូរគមនាគមន៍​អន្តរជាតិ (ITU) និយាយជារួម និងនិយាយដោយឡែក ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា កាលបរិច្ឆេទ នៃការដាក់ឲ្យ​ដំណើរ​ការ​ថ្នាល​ទូរទស្សន៍​ឌីជីថលកម្ពុជា អាណាឡូកឯកជនទាំងអស់ មកប្រើប្រាស់​សេវា​ទូរទស្សន៍​ឌីជីថល​កម្ពុជា​អាណាឡូក និងប្រព័ន្ធឌីជីថល ស្របគ្នាមុននឹងដល់ដំណាច់ឆ្នាំ២០២៥ ដែល​ជាកាល​បរិច្ឆេត សម្រាប់បិទការផ្សាយទូរទស្សន៍តាមប្រព័ន្ធអាណាឡូកជាស្ថាពរ។

ក្នុងនោះក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ព័ត៌មាន អប់រំ ចំណេះដឹង និងសិល្បៈកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ផ្អែកលើបទពិសោធន៍ ជំនាញ និងធនធានមនុស្ស ក្រុមហ៊ុនមានជំនឿយ៉ាងមុតមាំថា នឹងអភិវឌ្ឍឧស្សាហកម្មសោតទស្សន៍ និងផ្សព្វផ្សាយឲ្យទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប រួមមាន៖ ប៉ុស្តិ៍ទូរទស្សន៍បាយ័ន BTV និងវិទ្យុបាយ័ន, ក្រុមហ៊ុនទូរទស្សន៍ CBS រួមមានប៉ុស្តិ៍ទូរទស្សន៍ CTN, CTN International, CNC, MyTV, ចំណែកក្រុមហ៊ុន Digital Sky រួមមានថ្នាលទូរទស្សន៍ឌីជីថលចំនួន ៣ ដូចជា ថ្នាលទូរទស្សន៍ឌីជីថលប្រព័ន្ធ DVB-T,ថ្នាលទូរទស្សន៍ឌីជីថលផ្កាយរណបប្រព័ន្ធ DTH, ថ្នាលទូរទស្សន៍ឌីជីថលតាមទូរស័ព្ទដៃប្រព័ន្ធOTT។ ចំពោះក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និងរស្មីហង្សមាស, ផលិតកម្ម WE, Pleng Records, ក្រុមហ៊ុនពិធីការ និងសារព័ត៌មាន២៤ម៉ោង។

នៅក្នុងឯកសារ លក្ខន្តិកៈក្រុមហ៊ុននេះ មានសមាសភាពក្រុមប្រឹក្សាភិបាល ៧ រូប ដែល១រូប តំណាងមកពីរាជរដ្ឋាភិបាល និង ៦ រូបទៀត តំណាងមកពីក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្នុងនោះ លោកជំទាវ ហ៊ុន ម៉ាណា ត្រូវបានជ្រើសតាំង ជាប្រធានក្រុម​ប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ដំបូង៕