Alynana Media Cambodia
Icon Collap
clinic narit

ពិសេសណាស់ កម្ពុជាត្រៀមសាងសង់កំពង់ផែទឹកជ្រៅ អាចឲ្យនាវាដឹកទំនិញត្រង់ទៅអាមេរិក និងអឺរ៉ុបបាន

Admin Alynana | Nov 02, 2022
ពិសេសណាស់ កម្ពុជាត្រៀមសាងសង់កំពង់ផែទឹកជ្រៅ អាចឲ្យនាវាដឹកទំនិញត្រង់ទៅអាមេរិក និងអឺរ៉ុបបាន
Clinic narith

ជាដំណឹងដ៏រីករាយខណៈកម្ពុជាត្រៀមសាងសង់កំពង់ផែទឹកជ្រៅដែលមានជម្រៅរហូតដល់ទៅ១៧ ម៉ែត្រ​ ដែលអាចឱ្យនាវាដឹកទំនិញដឹកត្រង់ចេញពីក្រុងព្រះសីហនុ ទៅអាមេរិក និងសភាពអឺរ៉ុបតែម្ដង។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដីរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងរបស់ក្រសួង” កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

 

ថ្លែងក្នុងពិធីខាងលើឯកឧត្តមបានឱ្យដឹងថា “យើងកំពុងសិក្សាធ្វើផែចំនួនពីរទៀត មួយ១៦ម៉ែត្រកន្លះមួយទៀត១៧ ម៉ែត្រកន្លះ ឆ្នាំ២០៣០ នឹងធ្វើឱ្យហើយ ១៧ ម៉ែត្រកន្លះ ដែលអនុញ្ញាឱ្យនាវាអាចផ្ទុកទំនិញបាន១២ម៉ឺនតោនទៅ ១២០ពាន់តោនអាចធ្វើដំណើរពីក្រុងព្រះសីហនុ ឆ្ពោះត្រង់តែម្ដង ទៅសហរដ្ឋអាមេរិក និង ទៅអឺរ៉ឺប”។

 

 

ឯកឧត្តមបានបន្តថាបច្ចុប្បន្នដោយសារតែទឹករាក់ យើងត្រូវដឹកទំនិញពីប្រទេសកម្ពុជាទៅសិង្ហបុរី ឬទៅហុងកុង ដើម្បីផ្ទេរទៅកាប៉ាលធំ  ដែលធ្វើឱ្យចំណាយថវិការច្រើន​ ដូច្នេះហើយទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងកសាងកំពង់ផែទឹកជ្រៅឱ្យបាន។

គួរជម្រាបផងដែរថាសម្រាប់ថរិកាដែលត្រូវកសាងកំពង់ផែខាងលើនេះឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា គឺមានគ្រប់គ្រានហើយ ដោយថរិកាទាំងនោះជាប្រាក់កម្ចីមកពីប្រទេសជប៉ុន៕