Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនការនាំចេញឡើងវិញ

Admin Alynana | Nov 03, 2022
រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនការនាំចេញឡើងវិញ
Clinic narith

(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនការនាំចេញសម្រាប់ឧបករណ៍ពាក់កណ្តាលចម្លង អាគុយដែលអាចបញ្ចូលឡើងវិញបាន និងវិស័យដែលមានសក្តានុពលសម្រាប់កំណើនថ្មីនានា បន្ទាប់ពីទិន្នន័យបឋមរបស់រដ្ឋាភិបាលបង្ហាញថា ការនាំចេញបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២៦ខែកាលពីខែតុលា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុកូរ៉េថា៖ «វានឹងពិបាកក្នុងការជួយឱ្យការនាំចេញវិលត្រលប់ទៅរកនិន្នាការកំណើននាពេលអនាគតដ៏ខ្លីខាងមុខ ដោយពិចារណាទៅលើការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា»។

រដ្ឋាភិបាលកូរ៉េបានឱ្យដឹងថា ខ្លួននឹងខិតខំប្រឹងប្រែងដើម្បីជំរុញការនាំចេញ ជាពិសេសនៅក្នុងឧស្សាហកម្មនានាដែលកូរ៉េខាងត្បូងនាំមុខគេលើពិភពលោក ដូចជានៅក្នុងផ្នែកឧបករណ៍ពាក់កណ្តាលចម្លង (semiconductors) និងថ្មដែលអាចបញ្ចូលឡើងវិញបាន។ កូរ៉េក៏នឹងផ្តោតលើវិស័យនានាដែលមានសក្តានុពលសម្រាប់កំណើនថ្មីផងដែរ ដូចជាមាតិកាព័ត៌មាន ជីវឱសថ និងអវកាស។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េកាលពីថ្ងៃអង្គារបានដឹកនាំកិច្ចប្រជុំគោលនយោបាយសេដ្ឋកិច្ចអន្តរក្រសួងដែលបង្ហាញពីវិធានការគោលនយោបាយជាងចំនួន ៦០ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រផ្សេងទៀតដើម្បីជួយក្រុមហ៊ុននាំចេញទទួលបានធនធានមនុស្ស និងទទួលបានការបញ្ជាទិញពីក្រៅប្រទេស។

ទិន្នន័យបឋមរបស់រដ្ឋាភិបាលកូរ៉េបានបង្ហាញកាលពីថ្ងៃអង្គារថា ការនាំចេញនៅខែតុលារបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ៥,៧ភាគរយធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន ដែលជាកំណើនទាបបំផុតចាប់តាំងពីខែសីហា ឆ្នាំ២០២០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕