Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ មានប្រវត្តិនិងបទពិសោធន៍ឆ្អិនឆ្អៅ​ខាង​ចារកម្ម

Admin Alynana | Nov 04, 2022
នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ មានប្រវត្តិនិងបទពិសោធន៍ឆ្អិនឆ្អៅ​ខាង​ចារកម្ម
Clinic narith

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១កន្លងទៅ សភាជាតិ​របស់​ប្រទេស​វៀតណាម​បាន​បោះឆ្នោត​ជ្រើសតាំង​​​លោក ផាម មិញជីញ (Pham Minh Chinh) អតីត​មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខជាតិ ​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ ជំនួស​លោក​ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ដែលត្រូវបាន​តែងតាំង​ជា​ប្រធានាធិបតី​ ។

លោក ផាម មិញជីញ ធ្លាប់​ជាអនុរដ្ឋមន្ត្រី​ក្រសួងសន្តិសុខ​សាធារណៈ និង​មានបទពិសោធន៍​ការងារឆ្អិន​ឆ្អៅ​ផ្នែក​សន្តិសុខ​សាធារណៈ និងចារកម្ម ពោលគឺ​ចាប់តាំងពីឆ្នាំ​១៩៨៥ រហូតដល់​ឆ្នាំ​២០១១ ។ នេះបើ​យោងតាម​ជីវប្រវត្តិ​ផ្លូវការរបស់​លោក ផាម មិញជីញ ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហ​ទំព័រអ៊ីនធើណិត​ផ្លូវការរបស់រដ្ឋាភិបាលវៀតណាម ។

កើត​នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ​១៩៥៨ លោក ផាម មិញជីញ បានបញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ជា​វិស្វករ​សំណង់​ស៊ីវិល​និង​សំណង់​ឧស្សាហកម្ម​ផងដែរ ហើយ​ក៏​ធ្លាប់​ជា​សាស្ត្រាចារ្យ​រង​ផ្នែកវិទ្យាសាស្ត្រ​សន្តិសុខផងដែរ ។

ពីឆ្នាំ២០១៦ រហូតដល់​ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០២១ ដែល​លោកត្រូវ​បាន​តែងតាំងជានាយករដ្ឋមន្ត្រី លោក ផាម មិញជីញ គឺជា​សមាជិក​ការិយាល័យ​នយោបាយ, ជាសមាជិក​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស, ជាប្រធាន​គណៈកម្មការ​ចាត់តាំង​ទី១២ របស់គណៈកម្មាធិការមជ្ឈិម​បក្ស, ជាប្រធាន​អនុគណៈកម្មការ​សន្តិសុខ​នយោបាយ​ផ្ទៃក្នុង, ជាសមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​មជ្ឈិមបក្សទទួលបន្ទុក​កិច្ចការ​ប្រឆាំងអំពើពុករលួយ ៕
314534095_2268371506670026_6565848185886093405_n314126260_2268372033336640_6818560628260217091_n314509056_2268372016669975_9190869728855946600_n