Alynana Media Cambodia
Icon Collap
clinic narit

កំណាត់មហាវិថី និងផ្លូវជាច្រើនខ្សែនៅភ្នំពេញ នឹងត្រូវផ្អាកបណ្ដោះអាសន្ននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ

Admin Alynana | Nov 04, 2022
កំណាត់មហាវិថី និងផ្លូវជាច្រើនខ្សែនៅភ្នំពេញ នឹងត្រូវផ្អាកបណ្ដោះអាសន្ននៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ
Clinic narith

 

(ភ្នំពេញ)៖ នៅក្នុងសេចក្ដីជូនដំណឹងខាងលើ រដ្ឋបាលរាជភ្នំពេញបានបញ្ជាក់ថា ការផ្អាកនេះគឺដើម្បីបញ្ចៀសចរាចរក្នុងអំឡុងពេលប្រារព្ធខួបអនុស្សាវរីហ៍លើកទី៦៩ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។ ដូច្នេះដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្ដទៅដោយរលូន រក្សាបានសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្លាប់ និងរបៀបរាប់រយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងចរាចរចំពោះយានយន្ដគ្រប់ប្រភេទ ចាប់ពីច្រាំងទន្លេសាបតាមបណ្ដោយផ្លូវលេខ១៧៨ មហាវិថីព្រះនរោត្ដម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ មហាវិថីសម្ដេចសុធារស នាគបាញ់ទឹក រង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត តីរវិថីព្រះស៊ីសុវត្ថិ រហូតដល់ផ្លូវលេខ១៧៨ រហូតដល់ការប្រារព្ធកម្មវិធីត្រូវបានបិទបញ្ចប់។

 

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើតាមការបរិច្ឆេទដូចបានជម្រាបជូនខាងលើដោយក្ដីអនុគ្រោះ។ ជាមួយគ្នានៅពេលផុតរយៈពេលនៃការហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរជាធម្មតាវិញ៕
270c066e-40ba-4cbc-8347-b9538c864d10