Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន​៖ កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​ដែល​​ជាចំណុច​ក្តៅ​ មិន​មាន​ការ​ប៉ះ​ទង្គិចពាក្យសម្តី​គ្នារវាង​មេដឹក​នា

Admin Alynana | Nov 14, 2022
សម្ដេចតេជោ ហ៊ុន សែន​៖ កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា​ដែល​​ជាចំណុច​ក្តៅ​ មិន​មាន​ការ​ប៉ះ​ទង្គិចពាក្យសម្តី​គ្នារវាង​មេដឹក​នា
Clinic narith

(ភ្នំពេញ)៖ លោក​នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​ដែល​​ជាចំណុច​ក្តៅមិ​នមាន​ការ​ប៉ះទង្គិច​ពាក្យ​សម្តីគ្នា ​រវាង​មេដឹក​នាំពិភព​លោក​នោះ​ទេ​ ហើយ​ក៏មិន​មាន​មេដឹកនាំ​ណា ដើរ​ចេញ​ពីបន្ទប់​ប្រជុំ​នោះដែរ​ ដោយ​សារ​ភាព​ចាស់​ទុំ​របស់​មេដឹក​នាំ​អាស៊ីបូព៌ា​ទាំង​នោះ។​

លោក​ថ្លែង​ថា៖ «អាស៊ី​បូព៌ាគឺ​ជាចំណុច​ក្តៅ ប៉ុន្តែ​ពាក្យ​សម្តីសំ​ដៅ​នៅក្នុង​ការ​សន្ទនា​ក្នុង​អាស៊ី​បូព៌ាមិន​បាន​ប៉ះទ​ង្គិចគ្នា​នោះ​ទេ ហើយ​ក៏គ្មាន​នរណា​ដើរ​ចេញ​នៅ​ពេល​ដែល​ម្នាក់​និយាយ ​ម្នាក់ទៀត​ដើរចេញ​នោះ​ដែរ។ ចំណុច​នេះ​គឺបញ្ជាក់​អំពីភាព​ចាស់​ទុំក្នុង​ចំណោម​មេដឹក​នាំ​អាស៊ីបូព៌ា​របស់​យើង​ ដែល​មាន​កម្ពុជា​ជាម្ចាស់​ផ្ទះក្នុង​ការ​ធ្វើការ​សម្រប​សម្រួល​ ដើម្បី​ឱ្យគ្រប់​តួអង្គ​ពាក់​ព័ន្ធទាំង​អស់ មា​នមតិ​នៅក្នុង​អង្គប្រជុំ​នោះ»​។

នៅក្នុង​សន្និសីទ​កាសែ​ត​បន្ទាប់ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​រាជ​ធានី​ភ្នំពេញ​ ​នាថ្ងៃ​ទី​ ១៣ ​ខែវិច្ឆិកា​ លោក​ ហ៊ុន សែន​ ថ្លែងថា​ កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា​លើក​ទី១​២​ បានក​ត់ស​ម្គាល់​ដោយការពេ​ញចិត្ត​ចំពោះ​វឌ្ឍន​ភាព​សំខាន់​ៗ​ ដែល​អនុម័ត​ក្រោម​ផែន​ការសកម្មភាព​នៅទីក្រុង​ម៉ានី​ល ប្រទេស​ហ្វីលីពិ​ន ​ដើម្បី​អនុវត្ត​សេចក្ដី​ថ្លែង​ការណ៍ទីក្រុង​ភ្នំពេញ​ ស្ដីពីគំនិត​ផ្ដួច​ផ្ដើម​អភិវឌ្ឍន៍​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ាឆ្នាំ​ ២០១៨-២០២២។

លោក​ថ្លែងទៀតថា កម្ពុជា​ក៏បា​ន​ធ្វើជាម្ចាស់​ផ្ទះរៀប​ចំ​កិច្ច​សន្ទនា​សកល​អាស៊ាន​ លើក​ទី​២ ក្រោម​ប្រធាន​បទ «ការ​ស្ដារ​ឡើង​វិញ​យ៉ាង​ទូលំទូលាយ​ក្រោយកូវី​ដ ១៩ ដោយ​មាន​ការចូល​រួមពី​ថ្នាក់​ដឹកនាំ​អា​ស៊ាន ដៃគូខាង​ក្រៅ​និ​ងប្រធាន​ស្ថាប័ន អន្តរ​ជាតិ​នានា​»៕