យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១៤ខែ វិច្ឆិកា ឆ្នាំ២០២២ បានសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសសិស្ស និស្សិត ចំនួន ៦២០នាក់ ចូលបណ្តុះបណ្តាលនាយទាហាននៃកងយោធពលខេមរភូមិន្ទសម្រាប់ឆ្នាំសិក្សា ២០២៣ តទៅ។
ក្នុងនោះរួមមាន នាយទាសកម្មចំនួន ២០០នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហានទ័ពជើងគោកចំនួន ២៥០នាក់ និងនាយទាហានបន្តវេនចំនួន ១៧០នាក់ នៅវិទ្យាស្ថានទ័ពជើងគោកជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា ២០២៣នេះតទៅ។
អាស្រ័យហេតុនេះចំពោះបងប្អូនសិស្ស និស្សិត ដែលមានបំណងចូលបណ្តុះបណ្តាលនាយទាហានសកម្ម នាយទាហានបន្តវេន និងនាយទាហានជើងគោក អាចត្រៀមធ្វើការដាក់ពាក្យចូលវគ្គបណ្តុះបណ្តាលនេះបាន៕