Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវសំខាន់ចំនួន៣ ខ្សែនឹងចូលខ្លួនមកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីការសាងសង់សម្រេច១០០% នៅឆ្នាំថ្មី២០២៣

Admin Alynana | Nov 15, 2022
ផ្លូវសំខាន់ចំនួន៣ ខ្សែនឹងចូលខ្លួនមកសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ បន្ទាប់ពីការសាងសង់សម្រេច១០០% នៅឆ្នាំថ្មី២០២៣
Clinic narith

(ភ្នំពេញ)៖ នៅតែជាង ១ ខែទៀតប៉ុណ្ណោះឆ្នាំថ្មី ២០២៣ នឹងឈានចូលមកដល់ហើយ។ ហើយនៅក្នុងឆ្នាំថ្មីនេះដែរ ក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលសាងសង់ឡើងដោយរាជរដ្ឋាភិបាល នឹងសម្រេចរួចរាល់ ព្រមទាំងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។

ពេលនេះដែរយើងនឹងលើកយកគម្រោងសាងសង់ និងពង្រីកផ្លូវសំខាន់ៗចំនួន ៣ ដែលនឹងបញ្ចប់ការសាងសង់ ១០០% នៅក្នុងឆ្នាំថ្មីនេះ៖

១. ផ្លូវក្រវាត់ក្រុងទី៣

សព្វថ្ងៃផ្លូវក្រវាត់ក្រុងទី៣ ដែលជាផ្លូវយុទ្ធសាស្រ្ដដ៏សំខាន់ បានស្រេចការសាងសង់ជិត ៨០ ភាគរយហើយ ក្រោយពីបើកដំណើរការសាងសង់ក្នុងអំឡុងខែមករា​ ឆ្នាំ២០១៩។ បើតាមការគ្រោងទុកផ្លូវនេះនឹងសម្រេចរួចរាល់នៅដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ផ្លូវក្រវាត់ក្រុងខ្សែទី ៣ មានប្រវែងសរុប ៥២,៩៨៣ គីឡូម៉ែត្រ មានទទឹង ២២ ម៉ែត្រ មាន ៤ គន្លង ។ ផ្លូវនេះបានតភ្ជាប់ពីផ្លូវជាតិលេខ ៦ លេខ ៥ លេខ ៤ លេខ ៣ លេខ ២ រហូតដល់ផ្លូវជាតិលេខ ១ កាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយប្រើប្រាស់ថវិកាលើការសាងសង់ក្នុងទំហំទឹកប្រាក់ ២៦៧,៦៧ លានដុល្លារអាមេរិក។
62e8db2d5d44b

២. ផ្លូវជាតិលេខ១០ 

គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត វាលវែង អូរសោម រហូតដល់ខេត្ដកោះកុង ដែលមានប្រវែងសរុប ១៩៧.៣៣ គីឡូម៉ែត្រ បានសម្រេចការសាងសង់ជាង ៦០ ភាគរយហើយ។

ផ្លូវដែលលាតសន្ធឹងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នេះនឹងផ្តល់ អត្ថប្រយោជន៍ជាច្រើនដូចជាការធ្វើដំណើរ និងជាផ្នែកមួយទាក់ទាញអ្នកទេសចរណ៍ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិ ជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត។

សូមជម្រាបថា ផ្លូវជាតិលេខ១០នេះ ត្រូវបានបើកការដ្ឋានសាងសង់ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់នៅក្នុងខែឆ្នូ ឆ្នាំ២០២៣ ខណៈថវិកាដែលត្រូវចំណាយមានប្រមាណ ១៨៨ លានដុល្លារឯណោះ។

៣. កំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-ធ្លាម្អម) និង (ធ្លាម្អម-បាត់ដំបង)

កំណាត់ផ្លូវជាតិលេខ៥ ជាផ្លូវមួយដ៏សំខាន់ដែលបច្ចុប្បន្នត្រូវបានរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍន៍ និងពង្រីកឲ្យធំជាងមុនពី ២ គន្លង ទៅ ៤ គន្លង។ សព្វថ្ងៃកំណាត់ផ្លូវជាតិ១នេះ មានកន្លែងខ្លះត្រូវបានសាងសង់រួចរាល់ ឯកន្លែងខ្លះទៀតបានកំពុងសាងសង់ និងជិតបញ្ចប់ការសាងសង់ផងដែរ។

យោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុស រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន កាលពីពេលកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ដំណើរការសាងសង់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្ដាមទៅធ្លាម្អម និងពីធ្លាម្អមទៅបាត់ដំបង គឺបានសម្រេច ៩០ ភាគរយហើយ។ តាមការបញ្ជាក់ពីឯកឧត្ដម នៅឆ្នាំថ្មី ២០២៣ ខាងមុខកំណាត់ផ្លូវនេះនឹងសាងសង់រូចរាល់ ១០០%ហើយ៕
1658