
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន លើស្ពានបាឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ។ ការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុក និងលិចពិតជាមួយនឹងសសរស្ពាន។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីសាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកបុកស្ពានដែកបាឡេបណ្តាលឱ្យលិច និងពិតជាប់ជាមួយសសរស្ពានបណ្តាលឱ្យមានការភ្ញាក់ផ្អើល ដល់ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន៕


