Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងត្រៀមបន្ទប់ប្រឡងដាច់ដោយឡែក ចំពោះករណីសិស្សវិជ្ជមានជំងឺកូវីដ១៩

Admin Alynana | Nov 21, 2022
ក្រសួងត្រៀមបន្ទប់ប្រឡងដាច់ដោយឡែក ចំពោះករណីសិស្សវិជ្ជមានជំងឺកូវីដ១៩
Clinic narith

លោក ហង់ ជួនណារ៉ុន លោក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍នៅថ្ងៃទី ២១ ខែវិច្ឆិកានេះថា ​ការប្រឡងមធ្យមសិក្សាទុតិយភូមិលើកនេះ ក្រសួងអនុវត្ត​តាមគោលការប្រតិបត្តិស្ដង់ដា (SOP) ​ក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ​ដោយមិនមានការធ្វើតេស្តមួយថ្ងៃមុននោះទេ​ ប៉ុន្តែលោកបានអំពាវនាវ​ឲ្យបេក្ខជនទាំងអស់តាមដានសុខភាពខ្លួនឯង​ប្រសិនបើមានអាការមិនស្រួលដូចជា ក្ដៅខ្លួន ឈឺក្បាល ក្អក ដែលអាច​ជាលក្ខណៈនៃជំងឺកូវីដ ​សូមធ្វើតេស្ត្រជាមុន​ដោយខ្លួនឯង​ ហើយជូនដំណឹង​ដល់ប្រធានមណ្ឌលប្រឡង​ នោះក្រសួងនឹងរៀបចំជាបន្ទប់ពិសេសមួយ​ សម្រាប់បេក្ខជន​ដើម្បីឲ្យបេក្ខជន​អាចចូលរួមប្រឡងបាន​ ដោយមិនបង្កើតជាហានិភ័យដល់​បេក្ខជនផ្សេងទៀត។

លោក រដ្ឋមន្ត្រីក្រសួងអប់រំ ណែនាំឲ្យ​បេក្ខជនត្រូវពាក់ម៉ាសជាប្រចាំ​ ដើម្បីបន្តការពារសុវត្ថិភាព​លោកគ្រូ អ្នកគ្រូ ដែលជាគណៈកម្មការ មេប្រយោគ និងគណៈកម្មការផ្សេងៗ ទៀត​ក៏ត្រូវតែពាក់ម៉ាសជាប្រចាំ និងបន្តអនុវត្តវិធានការការពារជំងឺកូវីដដើម្បីកុំឲ្យរីករាលដាល៕