Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងការបរទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹងច្បាប់សម្រាប់ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកខ្លាំងទៅលើប្រទេសចិន

Admin Alynana | Nov 21, 2022
ក្រសួងការបរទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹងច្បាប់សម្រាប់ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកខ្លាំងទៅលើប្រទេសចិន
Clinic narith

ក្រសួងការបរទេសអាល្លឺម៉ង់គ្រោងនឹងរឹតបន្តឹងច្បាប់សម្រាប់ក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកខ្លាំងទៅលើប្រទេសចិនដោយបានបង្ខំឱ្យពួកគេបង្ហាញព័ត៌មានផ្ទៃក្នុងបន្ថែម ដើម្បីការពារពីភាពតានតឹង ហានិភ័យភូមិសាស្ត្រនយោបាយ។ នេះជាសេចក្ដីព្រាងឯកសារសម្ងាត់មួយដែលផ្សាយដោយទីភ្នាក់ងាររ៉យទ័រ។

វិធានការដែលបានស្នើឡើងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រធុរកិច្ចថ្មីប្រឆាំងនឹង ប្រទេសចិនដែលត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល ខណៈដែលប្រទេសនេះកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើមហាអំណាចសេដ្ឋកិច្ចរបស់អាស៊ីមួយនេះ។

ឯកសារវិធានការទាំងនោះដែលពាក់ព័ន្ធនឹង សារធាតុគីមី និងឧស្សាហកម្មរថយន្ត គឺក្នុងគោលបំណង ផ្លាស់ប្តូររចនាសម្ព័ន្ធលើកទឹកចិត្តសម្រាប់ក្រុមហ៊ុនអាល្លឺម៉ង់ ដើម្បីឱ្យការកាត់បន្ថយការពឹងផ្អែកលើចិននេះ នេះមានភាពទាក់ទាញកាន់តែខ្លាំង ឱ្យក្រុមហ៊ុនអនុវត្តតាម។ ការសម្រេចចិត្តចុងក្រោយស្ដីពីយុទ្ធសាស្ត្រចិនត្រូវបានគេរំពឹងទុកថានឹងរួចរាល់នៅដើមឆ្នាំក្រោយ។

វិធានការថ្មីរបស់ទីក្រុងប៊ែរឡាំង ធ្វើឡើងក្រោយទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅជាមួយចិន ហើយចិនបានចាប់ផ្តើម ចងសម្ព័ន្ធប្រទេសសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ី និងអឺរ៉ុប ជាមួយការពង្រីកយ៉ាងឆាប់រហ័សរបស់ប៉េកាំង ជាមួយនឹងតម្រូវការរថយន្ត និងគ្រឿងម៉ាស៊ីនរបស់អាល្លឺម៉ង់ដែលជំរុញកំណើនរបស់ខ្លួនក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ។ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយគត់របស់អាល្លឺម៉ង់ក្នុងឆ្នាំ២០១៦។

ទោះជាយ៉ាងណា ទំនាក់ទំនងនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈដែលនាំឱ្យមានការបញ្ចប់ទំនាក់ទំនងថាមពលដ៏យូរលង់ ជាមួយទីក្រុងម៉ូស្គូ និងបានបណ្តាលឱ្យក្រុមហ៊ុនជាច្រើនត្រូវបោះបង់ចោលអាជីវកម្មក្នុងស្រុករបស់ពួកគេ។

ឯកសារកំរាស់ ៦៥ទំព័រឱ្យដឹងទៀតថា ពួកគេមានគោលបំណងតម្រូវឱ្យក្រុមហ៊ុនដែលប្រឈមមុខជាពិសេសជាមួយប្រទេសចិន បញ្ជាក់និងសង្ខេបពីការអភិវឌ្ឍ និងតួលេខដែលពាក់ព័ន្ធនៅក្នុងប្រទេសចិន ជាឧទាហរណ៍ក្នុងទម្រង់នៃកាតព្វកិច្ចជូនដំណឹងដាច់ដោយឡែកដោយផ្អែកលើតម្រូវការនៃការបង្ហាញដែលមានស្រាប់។

ឯកសារនេះបាននិយាយទៀតថា រដ្ឋាភិបាលក៏មានគម្រោងរឹតបន្តឹងការធានាឥណទាននាំចេញដើម្បីជៀសវាងការផ្ទេរបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាប្រើប្រាស់មុខងារ២ដែលងាយរងគ្រោះ និងដែលគេអាចប្រើសម្រាប់ការឃ្លាំមើល និងការគាបសង្កត់៕