Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្ដម ខូយ រីដា បានចូលកាន់មុខតំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មី

Admin Alynana | Nov 21, 2022
ឯកឧត្ដម ខូយ រីដា បានចូលកាន់មុខតំណែងជាអភិបាលខេត្តពោធិ៍សាត់ថ្មី
Clinic narith

(ពោធិ៍សាត់)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ឯកឧត្ដម ខូយ រីដា ឱ្យចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២២/១៤១៥ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានត្រាស់បង្គាប់ តែងតាំងមុខតំណែង ឯកឧត្ដម ខូយ រីដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្ដម ជាវ តាវ ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា មុនក្លាយជាអភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា ធ្លាប់ជាអតីតអភិបាលរងខេត្តពោធិ៍សាត់ កាលពីចុងឆ្នាំ២០២១ និងបានរាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចលោក ពីអភិបាលរងខេត្តពោធិ៍សាត់ ឱ្យមកកាន់តំណែងជាអភិបាលរងខេត្តបាត់ដំបង។

ដោយឡែក អតីតអភិបាលខេត្តពោធិ៍សាត់ លោក ជាវ តាយ ធ្លាប់ជាអតីតអភិបាលរងខេត្តកណ្តាល នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអភិបាលខេត្តកំពត និងបានផ្ទេរទៅកាន់តំណែងអភិបាលខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០២១។

ពេលអញ្ជើញទៅដល់ខេត្តពោធិ៍សាត់ លោកក៏មានបញ្ហាសុខភាព មិនសូវបានកាន់ការងារប៉ុន្មាននោះឡើយ ហើយការផ្លាស់ប្តូរនេះ ឯកឧត្ដម ជាវ តាយ និងក្រុមគ្រួសារ ព្រោះលោកមិនមានកំហុសអ្វីនោះទេ៕