Alynana Media Cambodia
Icon Collap
clinic narit

ប្រជាកសិករមានសង្ឃឹហើយ ! រដ្ឋាភិបាលបញ្ចេញលុយ ១០លានដុល្លារ ប្រមូលទិញស្រូវ

Admin Alynana | Nov 22, 2022
ប្រជាកសិករមានសង្ឃឹហើយ ! រដ្ឋាភិបាលបញ្ចេញលុយ ១០លានដុល្លារ ប្រមូលទិញស្រូវ
Clinic narith

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថេរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លានដុល្លារអាមេរិកលើមូលនិធិទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ចៀសវៀងការទិញទម្លាក់ថ្លៃឈ្នួញខិលខូចមួយចំនួន។

 គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលទៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួនពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នាជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។ហេតុនេះរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់បាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ 

ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជានបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីចៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នាដែលអាចបណ្តាលឱ្យមានការបង្អាក់ថ្លៃស្រូវ៕  

315531359 1079708739383625 1125942492566200597 N