Alynana Media Cambodia
Icon Collap
clinic narit

ក្រោយបក្សលោកស្រី សៃ អ៊ីងវេន ស្ត្រីមេដឹកនាំកោះតៃវ៉ាន់ត្រូវចាញ់ឆ្នោត លោកស្រីបានលាលែងចេញពីតួនាទីប្រមុខដឹកនាំបក្ស

Admin Alynana | Nov 28, 2022
ក្រោយបក្សលោកស្រី សៃ អ៊ីងវេន ស្ត្រីមេដឹកនាំកោះតៃវ៉ាន់ត្រូវចាញ់ឆ្នោត លោកស្រីបានលាលែងចេញពីតួនាទីប្រមុខដឹកនាំបក្ស
Clinic narith

កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កោះតៃវ៉ាន់បានរៀបចំការបោះឆ្នោតមូលដ្ឋាន ឬពាក់កណ្តាលអាណត្តិ ដើម្បីស្ទាបស្ទង់ និងសម្រេចជោគវាសនាទាក់ទិននឹងគោលនយោបាយដឹកនាំរបស់រដ្ឋបាលដឹកនាំកោះប្រជាធិបតេយ្យមួយនេះ។ លទ្ធបង្ហាញឱ្យឃើញភ្លាមៗនឲក្នុងថ្ងៃដដែល ដែលបក្សលោកស្រី សៃ អ៊ីងវេន ស្ត្រីមេដឹកនាំកោះតៃវ៉ាន់ត្រូវចាញ់ឆ្នោត។

ក្រោយបរាជ័យនៅក្នុងការបោះឆ្នោតភ្លាម លោកស្រី សៃ អ៊ីនវេន បានប្រកាសដើរចេញពីតួនាទីជាប្រធានគណបក្សភ្លាម ក៏ប៉ុន្តែលោកស្រី នៅតែជាមេដឹកនាំកោះតៃវ៉ាន់ដដែល សម្រាប់អាណត្តិដែលនៅសល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

លទ្ធផលបោះឆ្នោតកាលពីថ្ងៃសប្តាហ៍មុនបង្ហាញថា គណបក្សកាន់អំណាចដឹកនាំដោយលោកស្រី សៃ អ៊ីនវេន បានទទួលបរាជ័យ នៅក្រុងតៃប៉ិ និងនៅក្នុងក្រុងចំនួន៣ទៀត ក្នុងចំណោមក្រុងទាំង៦ដែលរៀបចំការបោះឆ្នោត។ ភ្លាមៗ មេដឹកនាំស្ត្រីរូបនេះ បានប្រកាសដើរចេញពីតួនាទីជាប្រធានបក្សកាន់អំណាច ដែលមានឈ្មោះថា បក្សចម្រើនប្រជាធិបតេយ្យ DPP។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើន លោកស្រី សៃ និយាយថា៖ លទ្ធផលឆ្នោតខុសពីការរំពឹងទុក ដូច្នេះខ្ញុំនឹងលាលែងចេញពីតំណែងនៃប្រមុខដឹកនាំបក្សភ្លាមតែម្តង។ ទោះយ៉ាងណាលោកស្រីបានបញ្ជាក់ហើយថា លោកស្រីនឹងបន្តកាន់ដំណែងជាមេដឹកនាំកោះតៃវ៉ាន់ដដែល រហូតដល់ចប់អាណត្តិ ដែលនឹងចូលមដល់នៅឆ្នាំ២០២៤។

បក្សកាន់អំណាចបរាជ័យ ចំណែកបក្សប្រឆាំង គឺគណៈបក្ស គួ មីងតាំង ជាបក្សមានជំហរស្និទ្ធនឹងរដ្ឋអំណាចប៉េកាំង បានឡើងសំឡេងនាំមុខវិញ។ បក្សប្រឆាំងធំជាងគេនៅតៃវ៉ាន់មួយនេះ សន្យាថានឹងផ្សះផ្សាជាមួយចិន ហើយព្យាយាមរក្សាសន្តិភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ គួរជម្រាបថា គណបក្សប្រឆាំងរកបានជ័យជម្នះនៅក្នុង១៣ក្នុងចំណោះ២១អភិបាលក្រុងនិងចហ្វាយស្រុក ក្នុងនោះរួមទាំងក្រុងតៃប៉ិផងដែរ។

សូមរំឭកថា តាំងតែពីលោកស្រី សៃអ៊ីនវេន ឡើងកាន់អំណាចមកចិនបានកាត់ផ្តាច់ទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់ ហើយបានបង្កើនសកម្មភាពទ័ព ធ្វើសមយុទ្ធយោធា នឹងការបើកយន្តហោះចម្បាំងមកឆ្វែលលើកោះតៃវ៉ាន់ ខណៈប៉េកាំងបន្តដាក់គំនាបផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញនិងនាំចូល។ ភាពតានតឹងរវាងតៃវ៉ាន់និងចិនបានឡើងដល់កំពូលកាលពីខែសីហាឆ្នាំនេះ នៅពេលប្រធានសភាអាមេរិកធ្វើទស្សនកិច្ចទៅទីក្រុងតៃប៉ិ។

សម្រាប់ប្រទេសចិន លទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិលើកនេះបង្ហាញថា មតិសាធារណៈចម្បងរបស់តៃវ៉ាន់ គឺដើម្បីសន្តិភាព ស្ថិរភាព និង ការរស់នៅល្អ ហើយអះអាងថាទីក្រុងប៉េកាំងនឹងបន្តធ្វើការជាមួយប្រជាជនតៃវ៉ាន់ដើម្បីលើកកម្ពស់ទំនាក់ទំនងដោយសន្តិភាព និងប្រឆាំងនឹងឯករាជ្យភាពតៃវ៉ាន់ និងការជ្រៀតជ្រែកពីបរទេស។ នេះបើតាមការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន៕