Alynana Media Cambodia
Icon Collap
clinic narit

បាត់ឬខូចសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បងប្អូនអាចទៅស្នើនៅនាយកដ្ឋានបាន

Admin Alynana | Nov 30, 2022
បាត់ឬខូចសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បងប្អូនអាចទៅស្នើនៅនាយកដ្ឋានបាន
Clinic narith

យោងតាមការផុសនៅលើផេកផ្លូវការរបស់ ឧត្តមសេនីយ៍ បណ្ឌិត សាយ ម៉េងឈាង អគ្គនាយករងនៃនាយកដ្ឋានអត្តសញ្ញណកម្មបានឱ្យដឹងថា ដំណោះស្រាយសម្រាប់បងប្អូនដែលបាត់ ឬខូច ឯកសារអត្តសញ្ញាណកម្មដូចជា សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និង សៀវភៅគ្រួសារ បងប្អូនអាចធ្វើការស្នើបានយើងនាយកដ្ឋានអត្តសញ្ញាណកម្មបាន ឬតាមសាលាក្រុង ស្រុក ខណ្ឌជាដើម។

១.ករណីបាត់ ឬខូច ឯកសារអត្រានុកូលដ្ឋានច្បាប់ដើមដែលរួមមាន៖ (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព )

ឯកសារអត្រានុកូលដ្ឋានច្បាប់ដើម  ពុំមានចេញជូនជាលើកទី២ ទេ ហេតុនេះសាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីជៀសវាង ឬការពារការយកទៅប្រើប្រាស់ដោយខុសគោលដៅពីអ្នកដទៃ។បន្ទាប់មកសាមីខ្លួន ឬអាណាព្យាបាល អាចស្នើសុំសេចក្តីចម្លងឯកសារអត្រានុកូលដ្ឋាន ដើម្បីប្រើប្រាស់ជាផ្លូវការបាននៅសាលាក្រុង ស្រុក ខណ្ឌដែលបានចុះបញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

២.ករណីបាត់ ឬ របកខូច អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

  ក.ក្នុងករណីបាត់ សាមីខ្លួនត្រូវទៅពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា ពីប៉ុស្តិ៍នគរបាលរដ្ឋបាល  

  ខ.ករណីរបកខូច សាមីខ្លួនអាចយកទៅស្នើសុំទុតិយតានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បសស ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ 

៣.ករណីបាត់ ឬខូច សៀវភៅស្នាក់នៅ ឬ/និងសៀវភៅគ្រួសារ

សាមីខ្លួន ត្រូវដាក់ពាក្យបណ្តឹងបាត់ និងស្នើសុំទុតិយតានៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីតាំងដែលបានចុះសៀវភៅស្នាក់នៅ ឬ/និងសៀវភៅគ្រួសារនោះ។

៤.ករណីបាត់ ឬខូចលិខិតឆ្លងដែន

  • សាមីខ្លួន ត្រូវដាក់ពាក្យបណ្តឹងបាត់នៅប៉ុស្តិ៍នគរបាលរដ្ឋបាល រួចយកពាក្យបណ្តឹងនោះ ទៅស្នើសុំបំពេញបែបបទជាថ្មី ដើម្បីធ្វើលិខិតឆ្លងដែនតាមនីតិវិធីដូចពេលទៅស្នើសុំធ្វើដំបូង។
  • ករណីខូច សាមីខ្លួនត្រូវយកលិខិតឆ្លងដែនដែលខូចនោះទៅស្នើសុំបំពេញបែបបទជាថ្មី ដើម្បីធ្វើលិខិតឆ្លងដែនតាមនីតិវិធីដូចពេលទៅស្នើសុំធ្វើដំបូង។

សម្រាប់ព័ត៌មានបន្ថែម សូមDownload កម្មវិធី GDI eServices ឬ ទាក់ទងលេខ ១២៧១ / ០១៧ ៨៩៨៩១៥ រៀងរាល់ម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូនទាក់ទងនឹងការធ្វើឯកសារផ្សេងៗ៕