Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថាបនិកមីល្ពៅប្រកាសផ្អាកការផលិតនិងសុំទោសកសិករ​ ក្រោយចំណាយពេលជិត​៤ឆ្នាំ

Admin Alynana | Dec 02, 2022
ស្ថាបនិកមីល្ពៅប្រកាសផ្អាកការផលិតនិងសុំទោសកសិករ​ ក្រោយចំណាយពេលជិត​៤ឆ្នាំ
Clinic narith

(បាត់ដំបង)​៖ ក្រោយចំណាយពេលផលិតអស់រយ:ពេលប្រមាណជិត៤ឆ្នាំទីបំផុតស្ថាបនិកមីល្ពៅគឺលោកវ៉ា ន គិមវ៉ាង បានប្រកាសផ្អាក​ផលិត​មីល្ពៅរបស់ខ្លួនទាំងសោកស្ដាយនិងសុំទោសដល់កសិករព្រោះ តែមិនអាចបង្កើតរោងចក្រដើម្បីផលិត។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការមីល្ពៅខ្មែរបាត់ដំបងលោក គិម វ៉ាង បានសរសេររៀប រាប់ថា«ពេលវេលាពិត​ជាដើរលឿន​ណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ»។

លោកបានបន្តទៀតថាខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែលបានគាំទ្រខ្ញុំរហូតមកហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងច ក្របានខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា។រឿងទទួល វិនិយោគកាលពីមុនពិតជាមិនងាយស្រួយទេបងប្អូ ន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំ ព្រោះខ្ញុំមិនទ ទួលវិនិយោគតែគ្រប់យ៉ាងគឺវាមានហេតុនិង ផល ។

ជុំវិញការប្រកាសដំណឹងនៃការផ្អាក់ផលិតសរសៃមីដែលច្នៃចេញពីផ្លៃល្ពៅនេះដែរបានធ្វើឲ្យមហាជនពិ សេសអ្នកដែលនិយមគាំទ្រនឹងទទួលទានសរសៃមីល្ពៅបង្ហាញការសោកស្តាយគ្រប់គ្នា។គេនៅចាំបានថាមីល្ពៅខ្មែរបាត់ដំបងគឺបានចាប់ផ្តើមបង្កើតឡើងដោយស្នាដៃកូនខ្មែរនាដើមឆ្នាំ២០១៩ដែលមានលោក វ៉ាន គិមវ៉ាង អតីត​និស្សិត​បរិញ្ញាបត្រ​ជំនាញ​វិទ្យាសាស្ត្រ​ចំណី​អាហារ​នៃ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបងជាស្ថាបនិកស្រាវជ្រាវផលិតសរសៃមីចេ ញពីផ្លែល្ពៅនេះតែម្តង៕