Alynana Media Cambodia
Icon Collap
clinic narit

ក្រោយ​រាំងស្ទះ​មួយ​រយៈ ចិន​ចាប់ផ្ដើម​ស្ដារ​គម្រោង​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​អាកទិក​ឡើង​វិញ​

Admin Alynana | Dec 06, 2022
ក្រោយ​រាំងស្ទះ​មួយ​រយៈ ចិន​ចាប់ផ្ដើម​ស្ដារ​គម្រោង​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​តំបន់​អាកទិក​ឡើង​វិញ​
Clinic narith

វ៉ាស៊ីនតោន៖ បន្ទាប់ពី​បាន​រាំងស្ទះ​អស់​រយៈពេល​រាប់​ឆ្នាំ ប្រទេស​ចិន​កំពុង​ចាប់ផ្ដើម​ជំហាន​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​គម្រោង​បែប​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​លើ​ដី​នៅ​តំបន់​អាកទិក ដោយ​បញ្ជូន​បុគ្គលិក​ទៅ​កាន់​ស្ថានីយ​ចំនួន​ពីរ​ដែល​មាន​សារៈសំខាន់​ចំពោះ​គោលនយោបាយ​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ប្រទេស​ចិន​ឱ្យ​ក្លាយ​ជា​ប្រទេស​មួយ «នៅ​ក្បែរ​តំបន់​អាកទិក»។

ឯកសារ​គោលនយោបាយ​អាកទិក​របស់​ចិន ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​កាលពី​ឆ្នាំ ២០១៨ បាន​ឱ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ដើម្បី «រុករក​និង​ស្វែងយល់» អំពី​តំបន់​អាកទិក​គឺ​ជា «អាទិភាព​និង​ការ​ផ្ដោត» នៃ​ការ​ចូលរួម​របស់​ចិន​នៅ​ក្នុង​កិច្ចការ​តំបន់​អាកទិក។

ក្នុង​រយៈពេល​ជាង ១៤ ឆ្នាំ​មក​នេះ​ចាប់​តាំងពី​ឆ្នាំ ២០០៤ មក ចិន​បាន​ចាប់ផ្ដើម​អនុវត្ត​គម្រោង​វិទ្យាសាស្ត្រ​ជាច្រើន​នៅ​ក្នុង​តំបន់​អាកទិក​នៃ​ប្រទេស​នៅ​អឺរ៉ុប​ខាង​លិច​ចំនួន ៤ ដែល​មាន​ប្រទេស​ន័រវែស អ៊ីស្លង់ ស៊ុយអែត និង​ហ្វាំងឡង់ និង​បាន​ព្យាយាម​អនុវត្ត​នូវ​គម្រោង​ដូចគ្នា​នេះ​ដែរ​នៅ​ក្នុង​តំបន់​ទី ៥ ដែល​នោះ​គឺ​កោះ Greenland ដែល​ជា​កោះ​ស្វយ័ត​របស់​ប្រទេស​ដាណឺម៉ាក។