Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជានឹងបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវ

Admin Alynana | Dec 06, 2022
កម្ពុជានឹងបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវ
Clinic narith
កម្ពុជានឹងបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីបង្ហាត់បង្ហាញអំពីការដាំដុះដំណាំស្រូវដល់គុយបា រដ្ឋមន្រ្តីក្រសួង​កសិកម្ម​ជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា។
អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា​ បានអញ្ជើញរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ឯកឧត្តម​ឌិត​ ទីណា​ ក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។
ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ នៅប្រទេសគុយបា។316548878_2295927223914454_7210877605036965997_n318326104_2295927213914455_6170283650097452448_n