Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សហរដ្ឋអាមេរិកបញ្ជូនកញ្ចប់ជំនួយយោធា ២៧៥លានដុល្លារឲ្យដល់អ៊ុយក្រែនដើម្បីបង្កើនសមត្ថភាពកម្ចាត់យន្តហោះដ្រូន

Admin Alynana | Dec 09, 2022
សហរដ្ឋអាមេរិកបញ្ជូនកញ្ចប់ជំនួយយោធា ២៧៥លានដុល្លារឲ្យដល់អ៊ុយក្រែនដើម្បីបង្កើនសមត្ថភាពកម្ចាត់យន្តហោះដ្រូន
Clinic narith

(វ៉ាសុីនតោន)៖ សហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនកញ្ចប់ជំនួយយោធាចំនួន ២៧៥លានដុល្លារឲ្យដល់អ៊ុយក្រែន ដើម្បីបង្កើនសមត្ថភាពកម្ចាត់យន្តហោះដ្រូន និងពង្រឹងការការពារដែនអាកាស។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០២២។

តាមរបាយការណ៍និងមន្រ្តីអាមេរិក កញ្ចប់ជំនួយថ្មីអាចត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ ប៉ុន្តែព័ត៌មានលម្អិតអំពីប្រភេទឧបករណ៍ប្រឆាំងយន្តហោះដ្រូន និងប្រព័ន្ធការពារដែនអាកាស នៅមិនអាចកំណត់បានឡើយ។ គេរំពឹងថា មន្ទីរបញ្ចកោណក៏នឹងរួមបញ្ចូលប្រព័ន្ធបាញ់មីស៉ីល HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin Corp គ្រាប់រំសេវ ១៥៥មីលីម៉ែត្រ រថយន្តយោធា Humvee និងម៉ាស៊ីនភ្លើង ផងដែរ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើកញ្ចប់ជំនួយនោះទេ។ ខ្លឹមសារនិងទំហំនៃកញ្ចប់ជំនួយ អាចផ្លាស់ប្តូររហូតដល់ប្រធានាធិបតីចុះហត្ថលេខា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបញ្ជូនជំនួយផ្នែកសន្តិសុខសរុប ដែលមានតម្លៃប្រហែល ១៩.១ពាន់លានដុល្លារទៅកាន់ទីក្រុងកៀវ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕