Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចូលរួមអបអរ ក្រុមជម្រើសជាតិ អាហ្សង់ទីន នឹងចូលរួមសោកស្ដាយចំពោះ ក្រុមជម្រើសជាតិប្រេស៊ីលដែលធ្លាក់ក្នុងវគ្គ ៨ក្រុម

Admin Alynana | Dec 10, 2022
ចូលរួមអបអរ ក្រុមជម្រើសជាតិ អាហ្សង់ទីន នឹងចូលរួមសោកស្ដាយចំពោះ ក្រុមជម្រើសជាតិប្រេស៊ីលដែលធ្លាក់ក្នុងវគ្គ ៨ក្រុម
Clinic narith
ប្រេស៊ីលខកខានបន្តការប្រជែងពានរង្វាន់ World Cup 2022 ក្រោយត្រូវក្រូអាស៊ីយកឈ្នះក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-០២ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ពេញ១២០នាទីក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ កីឡាករអ្នកចាំទី Dominik Livakovic និង Bruno Petkovic សង្រ្គោះក្រូអាស៊ី ក្រោយត្រូវ Neymar ស៊ុតនាំមុខមុនត្រឹមនាទី ១០៥+១។
 
កាប្រកួតក្នុងវគ្គទីមួយ រវាងក្រូអាស៊ីក្រុមជើងឯករងឆ្នាំ ២០១៨ និងប្រេស៊ីលម្ចាស់ពាន ៥សម័យ  តែងតែបើកការវាយសម្រុកគ្នាខ្លាំងទៅវិញទៅមកធ្វើឱ្យការប្រកួតមានភាពជក់ចិត្តខ្លាំងក្នុងកីឡដ្ឋាន Education City ប្រទេសកាតា។ តែបើទោះបីការវាយសម្រុកគ្នាច្រើនលើកច្រើនសារការបង្កើតឱកាសក្នុងស៊ុតទម្លុះសំណាញ់ទីលើគ្នានៅតែគ្មាន។ លទ្ធផលក្នុងវគ្គទីមួយនៅតែរក្សាលទ្ធផលស្មើ ០-០ រហូតដល់បញ្ចប់ការប្រកួត។Screenshot 2022-12-10 at 9.55.20 AM
ការប្រកួតដ៏ជកចិត្តពោរពេញដោយភាពតានតឹងក្នុងការស្វែងរកគ្រាប់បាល់បានចាប់ផ្តើមការប្រកួតក្នុងវគ្គទីពីរ។ ប្រេស៊ីលហាក់បីកែប្រែយុទ្ធសាស្រ្តខ្លួនក្នុងការវាយសម្រុកលើក្រូអាស៊ីមួយលើកជាពីរលើក ឱកាសបង្កើតគ្រាប់បាល់នាំមុខជាច្រើនលើកបានកើតឡើង ប៉ុន្តែរនាំងការពារចុងក្រោយដ៏រឹងមាំនៃអ្នកចាំទីក្រូអាស៊ី Dominik Livakovic ធ្វើបានល្អខ្លាំងសង្គ្រោះបាល់ជាច្រើនលើក។
 
ការប្រកួតប្រជែងដ៏អស្ចារ្យនៅតែបន្តដោយគ្មានលទ្ធផលគ្រាប់បាល់កើតឡើង រហូតដល់ចប់ការប្រកួតពេញ ៩០នាទី ទាំងក្រូអាស៊ីនិងប្រេស៊ីលត្រូវបន្តប្រជែងគ្នាក្នុងការប្រកួតបន្ថែមម៉ោង ១៥នាទី ២ដង។ ការប្រកួតឈានចូលដល់ម៉ោងបន្ថែម ១៥នាទី ២ដងលើកទីមួយ ប្រេស៊ីលនៅតែអាចបំបែកឱកាសបំប៉ោងសំណាញ់ទីលើក្រូអាស៊ី ដោយការស៊ុតបាល់ពីចម្ងាយយ៉ាងល្អដោយ Neymar JR នាទី​ ១០៥+១ រកបានក្តីសង្ឃឹមមាសឱ្យក្រុមឡើងវគ្គបន្ត។ ក្រូអាស៊ីមិនបណ្តោយឱ្យឱកាសបាត់បង់ឡើយនៅនាទី ១១៧ កិឡាករ Bruno Petkovic ស៊ុតតាមស្មើ ១គ្រាប់មកវិញបញ្ចប់ក្តីសង្ឃឹមប្រេស៊ីលវិញ។
ក្រូអាស៊ីទម្លាក់ប្រេស៊ីលក្នុងវគ្គស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រក្នុងលទ្ធផល ៤-២ អ្នកចាំទី Dominik Livakovic ក្លាយជាវីរបុរសសង្គ្រោះក្រូអាស៊ីជាមួយ Petkovic។

ក្រូអាស៊ីបង្កើតប្រវត្តិសាស្ត្រ ២លើកជាប់គ្នាឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មី និងជាលើកទីពីរចាប់ពីឆ្នាំ ២០១៨ ដែលពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ។
 
ចំណែកការប្រកួតដែលមានវ័យចំណាស់មួយរវាងហូឡង់ និង អាហ្សង់ទីន បានចាប់ផ្តើមប្រកួតក្នុងវគ្គទីមួយយ៉ាងអស្ចារ្យ នៅដើមវគ្គទីមួយហូឡង់បានដាក់សម្ពាធគូប្រកួត ប៉ុន្តែមិនប៉ុន្មានអាហ្សង់ទីនគូប្រកួតដ៏ខ្លាំងបានវាយមកដាក់សម្ពាធសម្រុកខ្លាំងលើហូឡង់វិញ។ ការបង្កើតឱកាសច្រើនលើកដែលអាហ្សង់ទីនបានព្យាយាមទទួលបានផ្លែផ្កានៅក្នុងនាទី៣៥ កីឡាករ Nahuel Molina ដែលទើបបង្ហាញខ្លួនឱ្យជម្រើសលើកដំបូងស៊ុតគ្រាប់បាល់នាំមុខមុនលើហូឡង់ដែលជាការបញ្ជូនបាល់យ៉ាងល្អពីតារាបាល់ទាត់ឆ្នើម Lionel Messi ជាប្រធានក្រុម។ វគ្គទីមួយបានបញ្ចប់ដោយអាហ្សង់ទីននាំមុខ ១-០ បណ្តោះអាសន្ន។
 
ការប្រកួតដ៏ស្វិតស្វាញចាប់ផ្តើមនៅវគ្គទីពីរ ហូឡង់បានព្យាយមរកឱកាសខ្លួនដើម្បីរកគ្រាប់តាមស្មើលើអាហ្សង់ទីនវិញ ខណៈក្រុមជើងខ្លាំងអាម៉េរិកឡាទីនមួយនេះមិនបណ្តែតបណ្តោយឱ្យឱកាសនាំមុខរបូតដោយងាយ។ អាហ្សង់ទីនទទួលបានបាល់ពិន័យ ១១ម៉ែត្រនៅនាទី៧០ ក្រោយការបង្កកំហុសពីខ្សែការពារហូឡង់ Lionel Messi ជាអ្នកសម្រេចស៊ុតបញ្ចូលទីនាទី៧៣។ ចំណែក ១គ្រាប់របស់ហូឡង់តាមបានមកវិញនៅនាទី៨៣ ដោយការតែតយ៉ាងល្អពីកីឡាករ Wout Weghorst ហើយនៅនាទី៩០+១១ ហៀបបញ្ចប់ការប្រកួតទៅហើយ Weghorst ដដែលអាចស៊ុតបាល់តាមស្មើ ២-២ លើអាហ្សង់ទីន។ 
Screenshot 2022-12-10 at 9.52.37 AM
ការប្រកួតឈានចូលវគ្គបន្ថែម ១៥នាទី ២ដង ក្រុមតាំងពីនៅតែរក្សាលទ្ធផលស្មើ ២-២ រហូតបញ្ចប់ ១២០នាទី ការស៊ុតបាល់កាត់សេចក្តី ១១ម់ែត្រជាការសម្រេចចុងក្រោយក្នុងការនាំក្រុមមួយរវាងក្រុមតាំងពីរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ អាហ្សង់ទីនមានសំណាងដណ្តើមបានកៅអីវគ្គបន្ទាប់ ក្រោយយកឈ្នះការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៤-៣ លើហូឡង់ ហើយនេះជាលើកទីពីរហើយដែលហូឡង់ត្រូវខកចិត្តដោយអាហ្សង់ទីនក្នុងការស៊ុតបាល់កាត់សេចក្តីនេះ។

អាហ្សង់ទីនយកបានជ័យជម្នះជាថ្មីម្តងទៀតលើហូឡង់ដើម្បីធ្វើដំណើរឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកាលឆ្នាំ ២០១៤ អាហ្សង់ទីនបំបាក់ហូឡង់ការស៊ុតបាល់កាត់សេចក្តី ១១មែ់ត្រឈ្នះ ៤-២ ឡើងវគ្គផ្តាច់ព្រ័ត្រកាលនោះ។
ម្ចាស់ជើងឯក ២សម័យ អាហ្សង់ទីនសម្រេចក្តីស្រមៃខ្លួនខិតកាន់តែជិតដល់វគ្គផ្តាច់ព្រ័ត្រសារជាថ្មី ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី៦ ក្នុងប្រវត្តិសាស្ត្រ ពីការបង្ហាញខ្លួន ១៨លើកនៅព្រឹត្តិការណ៍ World Cup។ អាហ្សង់ទីនរកបានជ័យជម្នះ ៤លើកជាប់គ្នាក្នុងការប្រកួត World Cup ក្រោយចាញ់អារ៉ាប៊ីសាអូឌីតនៅថ្ងៃប្រកួតបើកឆាកពូល C។
 
ជ័យជម្នះនេះនឹងធ្វើឱ្យអាហ្សង់ទីនត្រូវបន្តដំណើរខ្លួនបន្តទៅជួបក្រុមជើងឯករងក្រូអាស៊ីដើម្បីប្រជែងគ្នាដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ៕