Alynana Media Cambodia
Icon Collap
clinic narit

យានអវកាសរបស់សហគ្រាសជប៉ុនត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទជាប្រវត្តិសាស្ត្រ

Admin Alynana | Dec 12, 2022
យានអវកាសរបស់សហគ្រាសជប៉ុនត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទជាប្រវត្តិសាស្ត្រ
Clinic narith

(វ៉ាស៊ីនតោន)៖ យានអវកាសរបស់សហគ្រាសជប៉ុន នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូនេះ ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះច័ន្ទ ដែលជាបេសកកម្មលើកដំបូងរបស់ប្រទេសទៅកាន់ឋានព្រះច័ន្ទ ហើយក៏ជាលើកទីមួយចំពោះក្រុមហ៊ុនឯកជនផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២។

ការបាញ់បង្ហោះនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន SpaceX របស់ លោក Elon Musk នៅឯ Cape Canaveral រដ្ឋ Florida សហរដ្ឋអាមេរិក បន្ទាប់ពីបានពន្យារពេលពីរដង សម្រាប់ការត្រួតពិនិត្យបន្ថែមមុនពេលហោះហើរ។

យានអវកាសដែលផលិតដោយក្រុមហ៊ុនជប៉ុន startup ispace មានមូលដ្ឋាននៅទីក្រុងតូក្យូ ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Falcon 9 នៅម៉ោង ២៖៣៨នាទីព្រឹក (ម៉ោងក្នុងតំបន់)។

លោក Takeshi Hakamada នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Startup ispace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បេសកកម្មដំបូងរបស់យើង នឹងដាក់មូលដ្ឋានគ្រឹះសម្រាប់ការទាញយកសក្តានុពលពីព្រះច័ន្ទ និងផ្លាស់ប្តូរវាទៅជាប្រព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំ និងរស់រវើក»។

គួរបញ្ជាក់ថា រហូត​មក​ដល់​ពេល​នេះ មាន​តែ​សហរដ្ឋ​អាមេរិក រុស្ស៊ី និង​ចិន​ប៉ុណ្ណោះ​ ដែល​អាចដាក់​មនុស្ស​យន្ត​​លើ​ផ្ទៃ​ព្រះច័ន្ទបាន។

បេសកកម្ម ispace គឺជាកម្មវិធីដំបូងគេនៃកម្មវិធី Hakuto-R ដែលមានន័យថា «ទន្សាយស» ជាភាសាជប៉ុន៕
mfile_1679373_1_L_20221211232133mfile_1679373_1_L_20221211232133