Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីបារាំង៖ យើងរួមគ្នាជាមួយកម្ពុជា អំពាវនាវដល់រុស្ស៊ីឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន

Admin Alynana | Dec 14, 2022
ប្រធានាធិបតីបារាំង៖ យើងរួមគ្នាជាមួយកម្ពុជា អំពាវនាវដល់រុស្ស៊ីឱ្យបញ្ឈប់ការវាយប្រហារលើអ៊ុយក្រែន
Clinic narith

 

(ភ្នំពេញ)៖ ការវាយប្រហាររបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន បានបណ្ដាលឱ្យមានមហន្តរាយធ្ងន់ធ្ងរជាទីបំផុត។ បារាំងរួមគ្នា ជាមួយកម្ពុជា អំពាវនាវដល់​ប្រទេសរុស្ស៊ី ​សូមបញ្ឈប់ការវាយប្រហារជាបន្ទាន់លើប្រទេសអ៊ុយក្រែន ​ជាពិសេស បញ្ឈប់ការ​វាយប្រហារលើប្រជាពលរដ្ឋស៊ីវិល ​និងបណ្ដាហេដ្ឋារចនាសម្ពន្ធនានា ដូចជា ផ្លូវ និងស្ពានជាដើម។ នេះបើតាមសាររបស់ប្រធានាធិបតីបារាំង ​ឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ផ្សព្វផ្សាយនៅក្នុង​បណ្ដាញ​សង្គមផ្ទាល់ របស់ឯកឧត្ដម ​នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។សាររបស់ឯកឧត្ដមប្រធានាធិបតីបារាំង​ដដែលបន្តថា ​សហគមន៍អន្តរជាតិ នឹងចូលរួមជាមួយយើង ព្រមទាំងមាន​ សុឆន្ទៈដូចសេចក្ដីអំពាវនាវរបស់យើងផងដែរ។

ក្រៅពីការអញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុប និង​ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ​នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាព​អឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក​ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និងជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ត្រូវអញ្ជើញជួបពិភាក្សា​ការងារ​ជាមួយឯកឧត្ដម អេម៉ានូអែល ម៉ាក្រុង ​ប្រធានាធិបតី បារាំងផងដែរ។

សង្គ្រាមរវាងរុស្ស៊ី និង អ៊ុយក្រែន លើទឹកដីអ៊ុយក្រែន ​ចាប់ផ្ដើមដំបូងនៅថ្ងៃទី២៤ ​ខែកុម្ភៈ ឆ្នាំ២០២២ បើគិតមកទល់នឹងខែធ្នូ ឆ្នាំ២០២២ ​នេះមានរយៈពេលជិតមួយឆ្នាំហើយ ​ដោយបណ្ដាលឱ្យទីក្រុង ជនបទ និងតំបន់នានា របស់អ៊ុយក្រែន ត្រូវរងការខូចខាតជាច្រើន ​ជាពិសេសពលរដ្ឋស៊ីវិល មាន​ការបាត់បង់ជីវិតអស់ជាច្រើនរយពាន់ នាក់៕