Alynana Media Cambodia
Icon Collap
clinic narit

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ សេចក្តីថ្លែងការណ៍រួម ៩ ចំណុច

Admin Alynana | Dec 17, 2022
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ សេចក្តីថ្លែងការណ៍រួម ៩ ចំណុច
Clinic narith

ថ្ងៃនេះយើងទាំងអស់គ្នាដែលជា ចាងហ្វាង និពន្ធនាយក តំណាងសមាគម និង​ជា​អ្នក​ដឹក​នាំ​សារ​ព័ត៌មាន​សរុបចំនួន ៩២ នាក់មកពី ៦០ អង្គភាពបាន​ជួបជុំគ្នា​ក្នុង​វេទិកា​​និពន្ធ​នា​យក​សារ​ព័ត៌មានកម្ពុជា​ ( វ.ន.ស.ក.) លើកទី១៩ ដើម្បីជជែកពិភាក្សា និង​អនុម័ត​សេចក្តី​ថ្លែង​ការណ៍រួម​ស្តីពី «​ការពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌​មាន​នៅកម្ពុជា»។ ក្រោយ​ពី​បាន​ពិភាក្សា​យ៉ាង​ផុលផុសយើងទាំងអស់​គ្នា​បាន​អនុម័ត​សេចក្តីថ្លែង​ការណ៍​រួម​​ដែល​​មាន​អត្ថន័យ​ដូច​ខាង​ក្រោម៖​

១-វ.ន.ស.ក. យល់ឃើញថា​ ការ​ពង្រឹង​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​របស់​អ្នក​សារ​ព័ត៌មាន​ពិត​ជា​មាន​សារ​សំខាន់ណាស់​ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើ​សារ​​ព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃ​សារព័ត៌មានអនឡាញ បណ្តាញ​​​​​​​​​​សង្គម។

២-វ.ន.ស.ក. យល់ឃើញថា ក្លិប ឬសមាគមអ្នកសារព័ត៌មានដែលមានសព្វថ្ងៃ ​គ្មានឥទ្ធិពល​គ្រប់​​គ្រាន់​ក្នុងការ​តម្រង់ទិស​អ្នកសារព័ត៌មានទាំងអស់ ឱ្យ​គោរព​ក្រមសីលធម៌វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បានត្រឹមត្រូវនោះឡើយ ដោយសារតែក្លិប និងសមាគមទាំងអស់គ្មានសិទ្ធិស្របច្បាប់ ឬឥទ្ធិពល​ស្តីបន្ទោស ណែនាំ ព្រមានដល់អ្នកប្រកបអាជីពសារព័ត៌មាននៅពេលដែលពួកគេប្រព្រឹត្ត​ខុស។

៣-វ.ន.ស.ក. យល់ឃើញថា គ្មាន បុគ្គល ណា ឬស្ថាប័ន​ផ្សេង​ឯណា​អាច​មក​ដើរ​តួនាទី​ជំនួស​អ្នក​សារព័ត៌មានខ្លួនឯងក្នុងការតម្រែតម្រង់ ឬលើកស្ទួយ​តម្លៃ​វិជ្ជាជីវៈ​សារព័ត៌មាន​​​​​បានឡើយ​។ ផ្ទុយ​ទៅវិញសាធារណជន ឬស្ថាប័នដទៃតែងតែរិះគន់យ៉ាងខ្លាំង​នៅពេល​ដែល​អ្នក​សារព័ត៌មាន​មួយ​ចំនួនប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ។

៤-វ.ន.ស.ក. យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌​វិជ្ជាជីវៈសារព័ត៌មានមួយ​ដែល​មាន មុខងារច្បាស់លាស់​ក្នុងការ​តម្រង់ទិស ដាក់ពិន័យ ក៏ដូចជា​កែលម្អវិជ្ជាជីវៈសារព័ត៌មានពិតជា​តម្រូវការ​ចាំបាច់​សម្រាប់ស្ថានភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន។IMG_0053

៥- ដោយសារ វ.ន.ស.ក, ធ្លាប់បានលើកប្រធានបទនេះមកពិភាក្សាងហើយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ក្នុងវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១០ ហើយក្លិបអ្នកកាសែតកម្ពុជាធ្លាប់បានពិភាក្សាជាមួយដៃគូពាក់ព័ន្ធជាច្រើន និងក៏បានសិក្សាពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកអំពីក្រុមប្រឹក្សាសារព័ត៌មាន ឬក្រុមប្រឹក្សាក្រុម សីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដូច្នេះ វ.ន.ស.ក. យល់ឃើញថា ក្លិបអ្នកកាសែតកម្ពុជាគួរតែបន្តបេសកកម្មនេះរហូតទទួល បានជោគជ័យ។ ៦- វ.ន.ស.ក, សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងក្រុមប្រឹក្សាក្រុមសីលធម៌ សារព័ត៌មាននេះ ហើយគាំទ្រដំណើរការក្រុមប្រឹក្សានេះឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ពីព្រោះវាពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងអស់ ឲ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។

៧- វ.ន.ស.ក. យល់ឃើញថា បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៩ បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា នឹងដើរតួនាទីជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រុមសិលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ។

៨- វ.ន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវរាល់គំនិតផ្តួចផ្តើមរបស់ វ.ន.ស.ក. ជាពិសេសគំនិតផ្ដួចផ្ដើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រុមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីជាប្រយោជន៍ដល់អ្នកសារព័ត៌មានទាំងអស់។

៩- វ.ន.ស.ក. សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានផ្ដល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា និងបានយកឱកាសនេះចេញសារលិខិតផ្ញើជូន និពន្ធនាយក ចាងហ្វាង ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។photo_2022-12-17 16.25.19-1photo_2022-12-17 16.25.22-1IMG_0044