Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣ ខណៈឆ្នាំមុនសម្រេចបានកំណើនលើសគោលដៅ

Admin Alynana | Jan 07, 2023
ថៃរំពឹងទេសចរបរទេសកើនដល់២០លាននាក់ក្នុងឆ្នាំ២០២៣ ខណៈឆ្នាំមុនសម្រេចបានកំណើនលើសគោលដៅ
Clinic narith

(បាងកក)៖ ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលទើបនឹងជាប់ឆ្នោតសម្រាប់អាណត្តិថ្មី បាននិយាយថា ប្រទេសថៃរំពឹងថាអាចស្រូបទាញភ្ញៀវបរទេសបានចំនួនជាង ២០លាននាក់នៅឆ្នាំ២០២៣នេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការទទួលបានទេសចរអន្តរចំនួនជិត១២លាននាក់នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីថៃបានបើកដំណើរការប្រទេសឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។

លោក ចំណាន ស្រ៊ីសាវ៉ាត់ បាននិយាយថា វិស័យទេសចរណ៍គឺជាឱកាសមាស ឱកាសឈ្នះដ៏លឿនបំផុតសម្រាប់សេដ្ឋកិច្ចថៃ។ លោកបន្តថា ថៃបានជោគជ័យក្នុងស្តារទេសចរណ៍គួរកត់សម្គាល់ហើយនៅឆ្នាំ២០២២ ដូចនេះ បេសកកម្មបន្ទាប់គឺត្រូវជួយក្រុមប្រតិបត្តិករទេសចរណ៍ឱ្យទទួលបានមូលនិធិ សម្រាប់ការងារនៅឆ្នាំ២០២៣នេះ។

ក្រុមប្រឹក្សាទេសចរណ៍ថៃហៅកាត់ថា TCT បានសន្យាថានឹងជួយគាំទ្រដល់ប្រតិបត្តិករខ្នាតតូច ផ្តល់អាជ្ញាប័ណ្ណដល់ សណ្ឋាគារនិងផ្ទះសំណាក់ខ្នាតតូចៗ ដើម្បីអាចឱ្យពួកគេមានសិទ្ធិទទួលបានប្រាក់កម្ចី និងជំនួយផ្សេងៗ។

កន្លងមក ក្រុមប្រឹក្សាទេសចរណ៍ថៃហៅកាត់ថា TCT បានរួមបញ្ចូលសហការជាមួយ ធនាគារកសិករថៃ ដើម្បីផ្តល់មូលនិធិដល់សហគមន៍មូលដ្ឋាននៅទូទាំងប្រទេសថៃបង្កើតជាតតំបន់ទេចរណ៍តាមបែបជនបទ និងធម្មជាតិ ក៏ដូចជាកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ដើម្បីបម្រើឧបករណ៍ឌីជីថលនៅក្នុងសហគមន៍មូលដ្ឋាន។

សូមជម្រាបថា បើតាមតួលេខពីអាជ្ញាធរទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសទៅកំសាន្តក្នុងប្រទេសមួយនេះកាលពីពេញមួយឆ្នាំ២០២២ បានកើនឡើងដល់ ១១,៨លាននាក់។ ចំនួននេះ គឺលើសពីគោលដៅកំណត់របស់អាជ្ញាធរថៃដែលធ្លាប់រំពឹងថានឹងទទួលបានរង្វង់១០ លាននាក់។ ទោះយ៉ាងណា ភ្ញៀវទាំងជិត១២លាននាក់នេះ ជាតួលេខមួយទាបណាស់ មិនអាចឱ្យប្រតិបត្តិករទេសចរណ៍នៅថៃ ទទួលបានអត្ថប្រយោជន៍ទាំងអស់គ្នានោះទេ។ ពិសេសបើគេធៀបនឹងឆ្នាំ២០១៩ដែលថៃទទួលបានទេសចរដល់ទៅ ៤០លាននាក់ឯណោះ៕