Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាបាននាំចេញកៅស៊ូស្ងួតបរិមាន ជាង៣៧ម៉ឺនតោន កើនឡើងតិចតួចក្នុងឆ្នាំ២០២២

Admin Alynana | Jan 17, 2023
កម្ពុជាបាននាំចេញកៅស៊ូស្ងួតបរិមាន ជាង៣៧ម៉ឺនតោន កើនឡើងតិចតួចក្នុងឆ្នាំ២០២២
Clinic narith

 

 

 

(ភ្នំពេញ)៖ កម្ពុជា បាននាំចេញកៅស៊ូស្ងួតចំនួន ៣៧២ ៩០០ តោនក្នុងឆ្នាំ២០២២ កើនឡើង ១,៨ ភាគរយពី ៣៦៦ ៣០០ តោនកាលពីឆ្នាំមុន។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កម្ពុជា ​រក​បាន​ប្រាក់​ចំណូល​ចំនួន ៥២៧,៧ លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំ​ចេញ​ទំនិញ​កាលពី​ឆ្នាំ​មុន ធ្លាក់​ចុះ ១២ ភាគរយ​ពី ៦០០,៧ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​។

ឯកឧត្តម ហ៊ឹម អូន អគ្គនាយក​នៃអគ្គនាយកដ្ឋានកៅស៊ូ ​បាន​និយាយនៅក្នុងរបាយការណ៍ថា កៅស៊ូ​ស្ងួតមួយតោនជាមធ្យមមានតម្លៃ ១ ៤១៥ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២២ ប្រហែល ២២៥ ដុល្លារតិចជាងឆ្នាំ ២០២១ ។

ឯកឧត្តម ហ៊ឹម អូន ធ្លាប់បាន​បញ្ជាក់ថា កត្តា​ដែល​នាំឱ្យ​ការនាំចេញ​កៅស៊ូ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​ ដោយសារ​ឧបសគ្គ​ចំពោះ​ការ​ផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ធូរស្រាល​ជា​បណ្តើរៗ​ ហើយ​នៅ​តាម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ រដ្ឋាភិបាល​បាន​ដកចេញ​វិញ​នូវ​ការ​រឹតត្បិត​ប្រទេស ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។ កម្ពុជា នាំចេញទំនិញ​ភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម​ សិង្ហបុរី និងចិន។

របាយការណ៍​ បាន​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ដាំ​ដើម​កៅស៊ូ​លើ​ផ្ទៃដី​សរុប ៤០៤.៥៧៨ ​ហិកតា ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី ​៣១៥.៣៣២ ហិកតា ឬ ៧៨ ភាគរយ​ ដល់​អាយុសម្រាប់ជៀជ័រកៅស៊ូបាន​៕