Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏ជាការធ្លាក់ចុះលើកដំបូងនៅដើមឆ្នាំថ្មីនេះ

Admin Alynana | Jan 19, 2023
ការវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ហើយក៏ជាការធ្លាក់ចុះលើកដំបូងនៅដើមឆ្នាំថ្មីនេះ
Clinic narith

(ចិន)៖ ការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ ២០២២ដែលទើបនិងបិទបញ្ចប់ទៅថ្មីៗនេះ ហើយក៏ជាការធ្លាក់ចុះលើកដំបូងនៅក្នុងឆ្នាំ ២០២៣នេះផងដែរ។ លើសពីនេះការលក់អចលនទ្រព្យដូចជាការសាងសងអាគារផ្សេងៗសិទ្ធសឹងតែបានដាំក្បាលចុះ ក្នុងនោះក្រុមហ៊ុនមួយចំនួនបានក្ស័យធន និងជំពាក់បំណុល ដែលបណ្ដាលអោយកម្រងសាងសងត្រូវបានផ្អាកពាក់កណ្ដាលទីក៏មានដែរ។ ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យចិននេះ ក៍បានពន្ធយឺតទៅដល់មហាយក្សសេដ្ឋកិច្ចទីពីរនៅក្នុងពិភពលោកមួយនេះដែរ ព្រោះថាវិស័យអចលនទ្រព្យក៏ជាជន្ទុលទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនដ៏ខ្លាំងខ្លាមួយផងដែរ។ នេះបើតាមការផ្សព្វផ្សាយព័ត៍មានស្ថិតិនៃប្រទេសចិន។

 បានឲ្យដឹងថាការវិនិយោគវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាតួលេខពីរខ្ទង់ មានរហូតដល់ទៅ ១០% នៅក្នុងឆ្នាំ ២០២២ បើធៀបទៅនិងឆ្នាំ ២០២១។ នេះគឺជាការធ្លាក់ចុះលើកដំបូង បើគិតចាប់ពីឆ្នាំ ១៩៩៩មក។ ចំណែកការលក់អចលនទ្រព្យនៅក្នុងប្រទេសចិននេះបានធ្លាក់ចុះជាង ២៤% ហើយការសាងសង់សំណង់ថ្មីៗក៏បានធ្លាក់ចុះជាង ៣៩% ផងដែរ។ ខណះដែលមូលនិធិដែរបានបង្កើតដោយអ្នកអចលនទ្រព្យរបស់ចិន ក៏បានធ្លាក់ចុះប្រហែលជា ២៦%។ ភាពចុះទន់ខ្សោយរបស់វិស័យអចលនទ្រព្យរបស់ចិន ក៏បានធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចចិនទាំងមូលផងដែរ។ ខណះបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ បានធ្វើឲ្យកម្រោងសាងសង់លំនៅដ្ឋានមិនបានបញ្ចប់ទៅតាមផែនការនោះទេ។ យោងតាមស្ថិតិចេញផ្សាយកាលពីរថ្ងៃទី ១៧ខែ មករាឆ្នាំ ២០២៣នេះ បានបង្ហាញថាផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនមានកំណើនត្រឹមតែ ៣%ប៉ុណ្ណោះនៅក្នុងឆ្នាំ ២០២២ដែលជាកំណើនដល់ទន់ខ្សោយបំផុត ដោយសារតែគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលក្រុងប៉េកាំង ក៏ដូចជាភាពតានតឹងនៅសង្គ្រាមពាណិជ្ជកម្មបច្ចេកវិទ្យាជាមួយនឹងសហរដ្ឋអាមេរិកតែម្ដង។ ជាមួយគ្នានេះការធ្លាក់ចុះនូវវិស័យអចលនទ្រព្យក៏បានពន្ធយឺតនៅសេដ្ឋកិច្ចចិនផងដែរ។ ខណះវិស័យមួយនេះបានចូលរួមចំណែកជាង ២៥%នៃសេដ្ឋកិច្ចចិនទាំងមូល។

 សូមបញ្ជាក់ផងដែលថាអាជ្ញាធរចិន បានដាក់ចេញនៅគោលនយោបាយគាំទ្រដែលមានគោលដៅសម្រួលដល់អ្នកទិញផ្ទះ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងមួយ​រយៈកាលចុងក្រោយនេះ បន្ទាប់ពីបានមើលឃើញនូវការធ្លាក់ចុះ នៃការទិញអចលនទ្រព្យនៅក្នុងប្រទេសចិន។ សូមជម្រាបផងដែរថាហិរញ្ញវត្ថុក្រុងប៉េកាំងមានផែនការផ្ដល់នូវការគាំទ្រហិរញ្ញវត្ថុប្រមាណ ២៤ពាន់លានដុល្លារអាមេរិក ដល់អ្នកអភិវឌ្ឍអចលនទ្រព្យដែលមានគុណភាពខ្ពស់នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២៣នេះ។ ខណះដែររដ្ឋអំណាចកណ្ដាលបានអំពាវនាវដល់ធនាគាររដ្ឋបង្កើនការផ្ដល់ប្រាក់កម្ចីដល់អ្នកទិញ និងអ្នកអភិវឌ្ឍអចលនវត្ថុនៅក្នុងប្រទេសចិន។ ក្រោមគម្រោងមួយនេះធនាគារកណ្ដាលរបស់ចិននឹងផ្ដល់ប្រាក់កម្ចីពាក់កណ្ដាលដើម្បីជ្រើសរើសអ្នកអភិវឌ្ឍដែលសាកសមនឹងទទួលបានជាមួយអត្រាការប្រាក់ប្រចាំឆ្នាំ ១,៧៥%៕