Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
clinic narit

ទំនាក់ទំនងពាណិជ្ជកម្មកំពូលចិនរវាងអូស្ត្រាលីកំពុងបង្ហញពីភាពវិជ្ជមាន

Admin Alynana | Jan 24, 2023
ទំនាក់ទំនងពាណិជ្ជកម្មកំពូលចិនរវាងអូស្ត្រាលីកំពុងបង្ហញពីភាពវិជ្ជមាន
Clinic narith

(ចិន)៖ ការបន្ទន់ជំហរដើម្បីចូលតុចរចារវាងមន្ត្រីកំពូលៗរបស់ប្រទេសទាំងពីរនេះគឺជាសញ្ញាមួយបង្ហាញថា សេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ កំពុងត្រលប់មករកភាពវិជ្ជមានឡើងវិញហើយ។ ស្របពេលជាមួយគ្នានេះ ផលិតផលអូស្ត្រាលីនាំចេញទៅទីផ្សារចិន ក៏ត្រូវបានគេរំពឹងថា និងមានការប្រកួតប្រជែងខ្ពស់ ជាមួយនឹងប្រទេសនៅក្នុងតំបន់តែម្ដង នៅពេលណាការនាំចេញពីអូស្ត្រាលី ទៅកាន់ប្រទេសចិនត្រឡប់មករកភាពល្អប្រសើរឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៍មានធំៗជាច្រើន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wintao និងភាគីអូស្ត្រាលីគឺលោក don Farrell និងចូលជួបប្រជុំគ្នាតាមរយៈប្រព័ន្ធវីដេអូអនឡាញជាលើកដំបូង។ ចាប់តាំងពីរដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបានជាប់ឆ្នោតឡើងកាន់តំណែងជារដ្ឋមន្ត្រី កាលពីខែឧសភា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយភាគីទាំងពីរមិនទាន់បានឯកភាពគ្នាអំពីការបរិច្ឆេទច្បាស់លាស់អំពីកិច្ចប្រជុំតាមប្រព័ន្ធអនឡាញមួយនេះនៅឡើយទេ។ មែនទេនទៅគំនិតផ្ដួចផ្ដើមមួយនេះ បានចេញជារូបរៀងឡើងវិញ ក្រោយពីមានភាពតានតឹង និងភាពជាប់គាំងនៃការធ្វើពាណិជ្ជកម្មរវាងចិន និងអូស្ត្រាលីអស់ពេលជាង ៣ឆ្នាំមក។ ហើយត្រូវបានធូរស្បើយបន្តិចវិញនៅមួយរយៈកាលចុងក្រោយ ដោយនៅទីក្រុងប៉េកាំង បានដាក់ទាន់កម្មក៏ដូចជាហាមឃាត់លើការនាំចូលធ្យូងថ្ម និងអាហារសមុទ្រពីអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ។ វាមិនមែនជារឿងចៃដននោះទេ ពីព្រោះរដ្ឋាភិបាលក្រុងប៉េកាំង ខឹងសម្ប៉ាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី គឺលោក  Scott Morrison ដែលបានអំពាវនាវឲ្យមានការសើបអង្កេតទៅលើប្រភពដើមនៃជម្ងឺកូវីដ ១៩ កាលពីឆ្នាំ២០២០។ ក៏ប៉ុន្តែមួយរយៈក្រោយនេះការពិភាសាគ្នាត្រូវបានធ្វើឡើងវិញហើយ ពិសេសនៅដើមឆ្នាំ ២០២៣នេះផ្ទាល់តែម្ដង ក្នុងគណកម្មាធិកាកំណែទម្រង់ និងអភិវឌ្ឍជាតិរបស់ប្រទេសចិន ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលសំខាន់ៗចំនួន ៤អាចចាប់ផ្ដើមពាណិជ្ជកម្មធ្យូងថ្មចូលទៅក្នុងទីផ្សារចិនបានឡើងវិញ។

ទោះជាយ៉ាងណានៅពេលដែលផលិតផលអូស្ត្រាលីអាចនឹងជ្រៀតចូលទៅក្នុងប្រទេសចិនបានដូចមុនវិញមែន។ នោះក៏នូវតែប្រឈមនឹងការប្រកួតប្រជែងខ្ពស់ផងដែរ ថ្បិតអីអវដ្តមានរបស់ផលិតផលអូស្ត្រាលីកន្លងមក បានជម្រុញឲ្យចិនខិតខំស្វែងរកការផ្គត់ផ្គង់ផ្សេងជំនួសរួចទៅហើយ។ ជាក់ស្ដែងផលិតផលបង្កងអូស្ត្រាលី អាចប្រឈមមុខនឹងការប្រកួតប្រជែងធ្ងន់ធ្ងរពីសំណាក់ប្រទេសគុយបា ក៏ដូចជាប្រទេសវៀតណាមផងដែរ។ ប្រសិនបើពួកគេត្រឡប់ជ្រៀតចូលក្នុងទីផ្សារចិនវិញ។ ខណះដែលទីក្រុងប៉េកាំង ក៏ពិចារណាលើការបន្ថូរបន្ថយការរឹតបន្ទឹង ការនាំចូលគ្រឿងសមុទ្រពីអូស្ត្រាលីផងនោះ។ បើតាមសភាពាណិជ្ជកម្មគ្រឿងសមុទ្រហុងកុងវិញ បានឲ្យដឹងថា ប្រទេសចិនកំពុងតែពិភក្សាអំពីការលុបបំបាត់ពន្ធគយសម្រាប់ការនាំចូលបង្កងអូស្ត្រាលីនេះវិញហើយ ២ឆ្នាំបន្ទាប់ពីទីក្រុងប៉េកាំងបានដាក់កំហឹតទៅលើនាំចូលរបស់ទីក្រុង កង់ប៉េរ៉ា។ ដោយឡែកធ្យូងថ្មរបស់អូស្ត្រាលី ហាក់បីដូចជាទទួលបានអត្ថប្រយោជន៍ច្រើន បន្ទាប់ពីមានការបន្ថោបន្ថយភាពតានតឹងផ្នែកនយោបាយ និងក៏ដូចជាពាណិជ្ជកម្មជាមួយនឹងទីក្រុងប៉េកាំង។ បើយ៉ោងទៅតាមនាយកដ្ឋានកសិកម្មរបស់អូស្ត្រាលីនៅក្នុង ឆ្នាំ២០០៩ បង្កងអូស្ត្រាលីជាង ៩០% ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលមានតម្លៃប្រហែលជា 518 លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។ ក៏ប៉ុន្តែគិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២០ ការនាំចូលបង្កងអូស្ត្រាលីទៅកាន់ទីផ្សារក្នុងប្រទេសចិន បានធ្លាក់ចុះដល់គម្រិតសូន្យតែម្ដង។ បើទោះបីជាមួយចំនួនត្រូវបានគេរាយការណ៍ថានៅតែមានលួចឆ្លងដែនចូលទៅតាមរយៈហុងកុងក៏ដោយចុះ។
ក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ អូស្ត្រាលីបាននាំចេញបង្កងទៅកាន់ហុងកុង និងវៀតណាមផងដែល ដើម្បីជាការជំនួសឲ្យទីផ្សាររបស់ប្រទេសចិន៕