Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សូមប្រុងប្រយ័ត្នកម្ពុជាអាចនឹងចុះត្រជាក់ដល់ ១៥ អង្សាជាពិសេសខេត្ដទាំង៤ នេះ

Admin Alynana | Jan 24, 2023
សូមប្រុងប្រយ័ត្នកម្ពុជាអាចនឹងចុះត្រជាក់ដល់ ១៥ អង្សាជាពិសេសខេត្ដទាំង៤ នេះ
Clinic narith
 
នៅក្នុងអំឡុងសប្ដាហ៍ទី៤ នៃខែមករា នេះ ព្រះរាជាណាចក្រកម្ពុជានឹងបន្ដទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។ ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ខេត្ដមួយចំនួនចុះត្រជាក់ខុសពីធម្មតា។
 
ជាក់ស្ដែងយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ស្ដីពីស្ថានភាពអាកាសធាតុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី ៣១ ខែមករា អាកាសធាតុនៅកម្ពុជាមានដូចជាខាងក្រោម៖
 
តំបន់ខ្ពង់រាប អាកាសធាតុអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ដែលមានសីតុណ្ហភាពអប្បបរមាពី ១៥-២០ អង្សា។ ជាពិសេសខេត្ដមរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្ដរមានជ័យ សីតុណ្ហភាពអាចធ្លាក់ចុះមកនៅ ១៥-១៧ អង្សានៅពេលព្រឹក និងនៅពេលយប់។
 
ដោយឡែកនៅតំបន់ទំនាបកណ្ដាលសីតុណ្ហភាពអាចនឹងចុះត្រជាក់ក្នុងកម្រិតមធ្យមពី ១៨-២០ អង្សា ខណៈបណ្ដាខេត្ដនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមានចន្លោះពី២១-២៣ អង្សា អមជាមួយខ្យល់បក់បោក លាយឡំនិងរលកសមុទ្រខ្ពស់ៗ។
 
យ៉ាងណាទាក់ទងជាមួយនឹងបម្រែបម្រួលអាកាសធាតុខាងលើ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពចុះត្រជាក់នេះផងដែរ៕52235f36-a40f-441e-97f4-c73c832286a0