Alynana Media Cambodia
Icon Collap
clinic narit

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ កម្ពុជាអាចនឹងចុះត្រជាក់ខ្លាំងរហូតដល់ទៅ ១៤ អង្សា

Admin Alynana | Jan 27, 2023
ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ៣០ កម្ពុជាអាចនឹងចុះត្រជាក់ខ្លាំងរហូតដល់ទៅ ១៤ អង្សា
Clinic narith

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនាព្រឹកថ្ងៃអង្គារ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ នៅតំបន់មួយចំនួននឹងចុះត្រជាក់ខ្លាំង ខណៈកម្ពុជានៅតែបន្តទទួលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ដ បង្កើតឥទ្ធិពលក្នុងកម្រិតពីបង្គួរទៅខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្ដាហ៍ខាងមុខនេះ។

ចំពោះស្ថានភាពបែបនេះនឹងធ្វើឱ្យ អាកាសធាតុនៅកម្ពុជានៅតែបន្តចុះត្រជាក់បន្ថែម ជាពិសេស ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកមរា ឆ្នាំ២០២៣ ដែលបណ្ដាលឱ្យខេត្តមួយចំនួននៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វដង ដោយសីតុណ្ហភាពអប្បបរមានៅបណ្ដាខេត្តទាំងនោះអាចធ្លាក់ចុះរហូតដល់ទៅ ១៤ ដល់១៦ អង្សា។

ដោយឡែកនៅតាមបណ្ដាលខេត្តដទៃ សីតុណ្ហភាពអប្បបរមាមានពី ១៧ ដល់ ២១ អង្សា។ ចំណែឯនៅរាជធានីភ្នំពេញ សីតុណ្ហភាពអប្បបរមាអាចធ្លាក់ចុះរហូតដល់ទៅ ២០អង្សា បន្ទាប់ពីនោះរហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ សីតុណ្ហភាពនឹងវិលមកជាធម្មតាវិញ។

ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋយកចិត្ដទុកដាក់ប្រុងប្រយ័ត្នព្រមទាំងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្ដចុះត្រជាក់នេះ៕
1fdb32cf-17bc-4992-bb99-d9e12a502d0f