Alynana Media Cambodia
Icon Collap
clinic narit

ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ

Admin Alynana | Jan 28, 2023
ព្រឹកនេះគណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល២ថ្ងៃ
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កំពុងដឹកនាំរាជរដ្ឋាភិបាលបានបើកមហាសន្និបាតវិសាមញ្ញតំណាង​ទូទាំងប្រទេសរយៈពេល២ថ្ងៃ ថ្ងៃទី២៨-២៩មករា២០២៣ នៅវិមាន ៧មករា នៅរាជធានីភ្នំពេញ។មហាសន្និបាតបានប្រារព្ធក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និង​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងដោយ​មាន​ការចូលរួម​ពីសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងមានការ​អញ្ជើញចូលរួមពីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលមន្ត្រីជាន់ខ្ពស់មួយចំនួន​នៅតាមក្រសួង-ស្ថាប័នរាជ ធានី-ខេត្តក្រុងស្រុកខណ្ឌអង្គការមហាជន ។

បើតាមឯឧ សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា មហាសន្និបាតនេះ មានរយៈពេល២ថ្ងៃដោយមានរបៀបវារៈមួយចំនួនដែលនៅថ្ងៃដំបូងនេះមានពិធីបើក មហាសន្និបាត​វិសាមញ្ញ​ថ្លែងសុន្ទរកថា បើកដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងរបាយការណ៍អំពី​លទ្ធផល​នៃការអនុ វត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨ -២០២៣និងទិសដៅភារកិច្ចឆ្នាំ ២០២៣ ការពិភាក្សា ។

ចំណែករបៀបវារៈនៅថ្ងៃទី២គឺថ្ងៃអាទិត្យស្អែកនេះ នឹងអនុម័តលើរបាយការណ៍អំពីលទ្ធផល​នៃការ​អនុវត្តកម្មវិធីនយោបាយគណបក្សពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ការអនុម័ត​លើ​សេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្ស សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០ ២៣-២០២៨ និងមតិបូកសរុបនិងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជាជាដើម ។

ក្រោយបញ្ចប់មហាសន្និបាតវិសាមញ្ញនឹងមានសេចក្តីប្រកាសអំពីលទ្ធផលនៃមហា សន្និបាតវិសាមញ្ញនេះផងដែរ។

គួរបញ្ជាក់ថា បើតាមសម្តេចតេជោ ក្នុងពិធីប្រគ ល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ វេស្ទើនកាលពីថ្ងៃទី២៦ ខែមករាកន្លងទៅ បានឱ្យដឹងថា មហាសន្និបាតវិសាមញ្ញនេះធ្វើឡើង​ក្នុងគោលបំណង ដើម្បីជជែករៀបចំក្របខណ្ឌគោលនយោបាយ ២០២៣-២០២៨ ដែលមានការ​ចូលរួមតាំងពីថ្នាក់ដឹកនាំស្រុករហូត​ ដល់ថ្នាក់កំពូលដើម្បីចូលរួមផ្ដល់មតិទៅលើទិស ដៅដែលត្រូវ​ប្រកាន់​យកក្នុងរយៈ ពេល៥ ឆ្នាំទៅមុខ។

សម្ដេច បានឲ្យដឹងដែរថា មហាសន្និបាតវិសាមញ្ញនេះជាពិសេស បញ្ហាមនុស្សក្លាយទៅជា​បញ្ហា​សំខាន់​ជាងគេដូចដែលសម្ដេចធ្លាប់និយាយហើយថាថវិកាឆ្នាំ ២០២៣ គឺជាថវិកាបម្រើឲ្យមនុស្ស។ក្នុងនោះមានទាំងការដំឡើង​បៀវត្ស​ការធ្វើអន្ដរាគមន៍ជួយចំពោះអ្នកក្រីក្រ​ដែលជួបបញ្ហាកូវីដ១៩ និងបញ្ហាអតិផរណា ជាដើម ៕