បុគ្គលិកឆ្នើមជួយលក់បុរី វិមានសំណាង បានគ្រប់ចំនួន ដែលម្ចាស់វិមានសំណាង ទិញសំបុត្រយន្តហោះ និងចំណាយសព្វបែបយ៉ាង នាំទៅកម្សាន្តដល់ទឹកដីសហរដ្ឋអាមេរិក រួមមាន៖
១. លោក ឈួន វ៉ាន់ឌី (077 96 2000)
២. លោក ឡាយ រិទ្ធីយ៉ា (099 999 311)
៣. កញ្ញា ម៉េត សុគន្ធារ័ត្ន (069 567 699)
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បញ្ជាក់ថា៖ “ក្រុមហ៊ុន នឹងចេញថ្លៃចំណាយ ១០០% ក្នុងការនាំបុគ្គលិកទាំងបីនាក់ ខាងលើ ទៅចូលរួមសន្និបាតលំដាប់ថ្នាក់អន្ដជាតិរបស់ KW Worldwide (Family Reunion 2023) ដោយមានសមាជិក KW មកពី ៥២ប្រទេស ជាង ២០ ០០០នាក់ នៅ Anaheim Convention Center, California, USA ចាប់ពីថ្ងៃទី ១៦ ដល់ ២២ កុម្ភះ ២០២៣ ”។
ម្ចាស់គម្រោងបុរី លំដាប់អភិជន ដដែលរូបនេះ ពន្យល់បន្ថែមថា៖ រាល់សមាជិករបស់ KW Cambodia ទូទាំងប្រទេស ដែលជួយលក់ បុរី វិមានសំណាង អោយបានគ្រប់ចំនួន នោះលោក ឧកញ៉ាបណ្ឌិត នឹងធានា ចេញថ្លៃចំណាយ ១០០% ក្នុងការនាំទៅចូលរួមកម្មវិធី របស់ KW នៅអាមេរិក ឬក៏ពួកគាត់ អាចមានជម្រើស ជិះយន្តហោះទៅមើលបាល់ទាត់នៅក្លិប អង់គ្លេស Manchester United ដោយផ្ទាល់ ក្នុងឆ្នាំ ២០២៣ ថែមទៀតផង។
ទន្ទឹមនឹងការអបអរសាទរ ជាមួយបុគ្គលិកលក់ឆ្នើមៗ ប្រធានស្ថាបនិក KW តំណាងប្រទេសកម្ពុជា និងជាម្ចាស់គម្រោង បុរី វិមានសំណាង ដែលលក់សុទ្ធតែប្រភេទវីឡាលំដាប់អភិជន នៅលើមហាវិថី ឈ្នះ ឈ្នះ ជិតក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានប្រកាសស្វែងរក ភ្នាក់ងារលក់អចលនទ្រព្យទូទាំងប្រទេស ដែលចង់ចូលរួមក្លាយជាបុគ្គលិកលក់ បុរី វិមានសំណាង លោកឧកញ៉ាបណ្ឌិត ត្រៀមស្វាគមន៍ជានិច្ច។