ស្ថានប័នចំនួនពីរបានប្រកាសចាត់វិធានការ លើការផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយ តាមគ្រប់រូបភាពទាក់ទិននឹងការផ្តល់សេវាហិរញ្ញវត្ថុ ដោយគ្មានច្បាប់អនុញ្ញាត។
យោងតាមសេចក្ដីថ្លែងការណ៍រួម រវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចេញផ្សាយនៅថ្ងៃទី ២ កុម្ភៈ ២០២៣ បានបញ្ជាក់ថា ថ្មីៗនេះសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា ធ្វើឱ្យសាធារណជនភាន់ច្រឡំ និងបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុ ពីអ្នកខ្ចីប្រាក់បណ្តាលឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។
កត្តាទាំងនេះបានជះឥទ្ធិពល ដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្ត របស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ នៅកម្ពុជាទាំងមូល៖