Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% ស្របពេលសេដ្ឋកិច្ចពិភពលោកមិនល្អ

Admin Alynana | Feb 03, 2023
ការនាំចេញកង់កម្ពុជាសម្រេចបានទឹកប្រាក់ ៩០០ លានដុល្លារ កើនឡើង៤៣% ស្របពេលសេដ្ឋកិច្ចពិភពលោកមិនល្អ
Clinic narith

បើតាមអ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា ការនាំចេញកង់របស់កម្ពុជាទៅទីផ្សារអន្តរជាតិមានកំណើនជាបន្តបន្ទាប់នេះ គឺដោយសារការធ្វើពិពិធកម្មសម្រាប់ទីផ្សារនាំចេញរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការផលិតលើវិស័យកម្មន្តសាលកាន់តែខ្លាំងឡើងផងដែរ។

តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញកង់របស់កម្ពុជា នៅពេញមួយឆ្នាំ២០២២ កន្លងទៅនេះ សម្រេចបានក្នុងទំហំទឺកប្រាក់ចំនួន ៩០០ លានដុល្លារអាមេរិក មានការកើនឡើងប្រមាណ ៤៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ការសម្រេចបាននូវកំណើននាំចេញកង់ជាបន្តបន្ទាប់នេះ ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឱ្យដឹងថា ក៏ដោយសារកត្តាសំខាន់ៗមួយចំនួន ដូចជា កម្ពុជាទទួលបានទំនុកចិត្តពីអ្នកបញ្ជាទិញ និងស្វែងរកបានអ្នកបញ្ជាទិញកាន់តែច្រើន ហើយការផលិត និងការផ្គត់ផ្គង់របស់កម្ពុជា គឺបានត្រឹមត្រូវតាមតម្រូវការបញ្ជាទិញផងដែរ។ ឯកឧត្តម បន្ថែមថា ផលិតកម្មកង់នៅប្រទេសមួយចំនួនបានធ្លាក់ចុះ ក៏ជាកត្តាមួយជួយជំរុញឱ្យការនាំចេញកង់កម្ពុជាមានការកើនឡើងផងដែរ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជា មានរោងចក្រផលិត និងដំឡើងកង់នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ចំនួន ០៥ រោងចក្រ ខណៈប្រទេសដែលនាំចូលកង់ពីកម្ពុជាភាគច្រើន រួមមាន អាមេរិក, អូស្រ្តាលី, អាល្លឺម៉ង់, បែលហ្ស៊ីក, កាណាដា, ជប៉ុន, និងចិនជាដើម៕